ប្រធានរដ្ឋសភា បាន​ចាត់តាំង​តំណាង ៣រូប ទៅសួរសុខទុក្ខតំណាងរាស្រ្ត​ពីររូប ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ប្រ​ទស​ថៃ – វិសាល

រាជធានីភ្នំពេញ៖ លោក ហេង សំរិន ប្រធានរដ្ឋសភា ចាត់តាំងជាតំណាងគណៈប្រតិភូ​រដ្ឋ​សភា ចំនួន ៣ រូប ដឹកនាំ​ដោយ​លោក​តំណាងរាស្ត្រ ឈាង វុន អមដំណើរ​ដោយ​លោក​យ៉ែម​បុញ្ញឫទ្ធិ និង​លោកស្រី បាន ស្រី មុំ ធ្វើដំណើរ​ទៅសួរសុខទុក្ខ​លោក​គង់​សុភា តំណាងរាស្ត្រ​មណ្ឌល​ខេត្តស្វាយរៀង និង​លោក ញ៉យ ចំរើន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ចុះ​ថ្ងៃទី​០៥​វិច្ឆិកានេះ បានអោយដឺងថា បេសកកម្ម​សួរសុខទុក្ខ​តំណាងរាស្ត្រ​ទាំងពីរ​រូប នឹងធ្វើ​ឡើង ចាប់ពី​ថ្ងៃទី០​៦ ដល់​ថ្ងៃទី០​៨ ខែវិច្ឆិកា​។CNRP261015102