រាជរដ្ឋាភិបាល សម្រេច​យក​ថ្លៃលក់សំបុត្រ​ចូលទស្សនា​អង្គរពីក្រុមហ៊ុន​សុខ​គង់ មកគ្រប់គ្រងវិញ – វាសនា

រាជធានីភ្នំពេញ៖​ ​​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៦​វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានសម្រេច​យក​ថ្លៃលក់សំបុត្រ​ចូលទស្សនា​អង្គរពីក្រុមហ៊ុន​សុខ​គង់មកគ្រប់គ្រងវិញ។

លោក ផៃ ស៊ី​ផាន បន្តថា លោកនាយក​រដ្ឋមន្ត្រី បានសម្រេច​បង្កើត​សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ៕

61115