គ្រោះថ្នាក់​ចរាចរណ៍ ​នៅថ្ងៃទី០​៥ ខែវិច្ឆិកា​ ស្លាប់៥ របួស១៦ – សណ្តាប់

រាជធានីភ្នំពេញ៖ ហេតុការណ៍​គ្រោះ​​ថ្នាក់​​ចរាចរណ៏​ផ្លូវគោក​ នៅទូទាំងប្រទេស ដែលបានកើតមានឡើងនៅក្នុងថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ម្សិល​មិញ​នេះ មាន​ចំនួន ៨លើក ​យប់ ​២លើក​ បណ្តាល​ឲ្យមនុស្ស ៥នាក់បានស្លាប់ ​(​ប្រុស) របួសស្រាល ៥​នាក់​(​ស្រី ១​នាក់​)។នេះបើយោងតាមរបាយការណ៍របស់ស្នងការ​នគរបាលជាតិ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើក​នេះបានបង្កឲ្យខូចខាតយានយន្ត​សរុប​ចំនួន ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​,ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង និងថ្មើរជើង ១​គ្រឿង។​

មូល​ហេតុដែល​បណ្តាលឲ្យ​កើតមាន​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទំាង​អស់នេះបណ្តាលមកពីការបើកល្មើសល្បឿន ស្រវឹង ប្រជែងគ្រោះថ្នាក់ មិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៏ជាដើម៕សណ្តាប់Truckmusi0311151