ថៃចាញ់ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​​២នាក់ ​​របួស​ធ្ងន់ – បូរ៉ា

ឧត្តរមានជ័យ៖ ​​ពលរដ្ឋ​ខ្មែរ២​នាក់ ត្រូវក្រុម​នគរបាល​ថៃ​បាញ់ ​​​ឲ្យ​រង​របួសធ្ងន់ នៅពេកដែលពលរដ្ឋ​ខ្មែរ​ទាំងនោះ​ឆ្លង​ដែន​ចូល​ទៅ​រុករក​កាប់​ឈើ​គ្រ​ញួ​ង​ក្នុង​ទឹក​ដីសៀម។ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១៣និង០០​នាទី​ថ្ងៃទី​០៤វិច្ឆិកា នៅ​ចំណុចពើយ​តាសក់ ​ក្នុងភូមិ​សាស្ត្រ​ភូមិ​បុស្ស​ថ្លាន់ ឃុំ​ប៊ូ​ឆេ​ត ស្រុក​ប៊ូ​ឆេ​ត ខេត្ត​សូ​រិ​ន្ទ​ ប្រទេស​ថៃ។

បុរស​​រង​គ្រោះ​ទីមួយឈ្មោះ​ កាក់់ សម្តី​ អាយុ​២២​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ​សាមគ្គី​ ឃុំ​ត្រពាំង​ប្រី​យ៍​ ស្រុក​អន្លង់​វែង បានរ​ងរ​បួស​បាក់​កំភួនជើង​ខាងឆ្វេង​ និង​ម្នាក់​ទៀត​ឈ្មោះ ​ដូន ​វី ​ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា​ រង​របួស​ដៃ​ខាងស្តាំ​ និង​ជើង​ខាងស្តាំ​។

បើតាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ​ ​ដូន ​វី ឲ្យ​ដឹង​ថា ​ហេតុ​ការ​ណ៍បាញ់ប្រហារ​ពី​សំណាក់​ក្រុមនគរបាលថៃ​នោះ​ គឺ​កើតឡើងនៅ​ពេល​ដែល​ខ្លួន​កំពុង​កាប់​ឈើ​នៅ​ចំណុច​កើតហេតុ​ខាងលើ​​។​ ក្រោយ​ពី​កើតហេតុ​ពួក​ខ្លួន​ទាំង​២​នាក់​លូន​ពួន​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ​រហូត​ បន្ទាប់​ពី​ក្រុម​នគរបាល​ថៃវិល​ត្រឡប់​ទៅ​វិញ​អស់​ទើប​ខ្លួន​បាន​ជួប​​អ្នក​ភូមិ​ជួយ​នាំ​ទៅ​សង្គ្រោះ​​ក្នុង​មន្ទីរពេទ្យ​ស្រុក​អន្លង់​វែង​៕06-11-15