​ការថែរក្សា​សុខភាព​តាម​ប្រភេទ​ឈាម​របស់​អ្នក​

​ការថែរក្សា​សុខភាព​តាម​ប្រភេទ​ឈាម​របស់​អ្នក​

​មនុស្ស​ទាំងអស់​សុទ្ធតែ​មាន​ប្រភេទ​ឈាម​មិន​ដូច​គ្នា​ទេ អ្នកខ្លះ​មាន​ប្រភេទ​A, B, O, AB អាស្រ័យ​ទៅតាម​ប្រភេទ​ឈាម​ទាំងនេះ ទើប​សុខ​ភាព​អ្នក​មិន​ដូចគ្នា ដូចនេះ​តើ​ប្រភេទ​ឈាម​ណា​គួរតែ​ថែរក្សា​សុខភាព​ត្រង់​កន្លែង​ណា​ខ្លះ​?

ឈាម​ប្រភេទ​A
•​    ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​
​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ជាង​មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​ផ្សេងទៀត ជាង​ពិសេស​នៅ​រដូវរងារ អ្នក​ត្រូវ​តែ​បរិភោគ​អាហារ​ដែល​អាច​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក ទើប​អ្នក​អាច​មាន​សុខភាព​ល្អ​បាន​។​
 

•​    ​ត្រូវ​តែ​រក្សា​ខ្លួនប្រាណ​កក់ក្តៅ​ជានិច្ច​
​នៅពេល​ដែល​រដូវរងា​រ អ្នក​ត្រូវ​តែ​រក្សា​រាងកាយ​អ្នក​ឱ្យ​កក់ក្តៅ ព្រោះ​សរសៃឈាម​អ្នក​ងាយ​រួម​តូច​ជាង​មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​ផ្សេងទៀត ដូចនេះ​វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​អ្នក​គួរតែ​ធ្វើ​ឱ្យ​ខ្លួនប្រាណ​មាន​ភាពកក់ក្តៅ​ជានិច្ច​។​
 

•​    ​បរិភោគ​បន្លែ​ច្រើន​
​អ្នក​គួរតែ​បរិភោគ​បន្លែ​ឱ្យបាន​ច្រើន​ជាង​សាច់​ទើប​អាច​ទទួលបាន​សុខភាព​ល្អ ព្រោះ​នៅក្នុង​សាច់មាន​កាឡូរី​ច្រើន​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​។​

ឈាម​ប្រភេទ​B
•​    ​បរិភោគ​សាច់​ពពែ​ច្រើន​
​មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​B​គួរតែ​បរិភោគ​សាច់​ពពែ និង​ទន្សាយ​ឱ្យបាន​ច្រើន ព្រោះ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​ណាស់ ធ្វើឱ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​អ្នក​រឹងមាំ ជាងនេះទៅទៀត​អ្នក​ត្រូវ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ម៉ាញ៉េ​ស្យូម ព្រោះ​វា​ក៏​អាច​ធ្វើឱ្យ​អ្នក​មាន​សុខភាព​ល្អ​ដូចគ្នា​។​

ឈាម​ប្រភេទ​O
•​    ​បរិភោគ​សាច់​
​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​O រាងកាយ​មាន​កម្លាំង​ស្រូប​យក​លឿន​ណាស់ ដូចនេះ​អ្នក​អាច​បរិភោគ​សាច់​ច្រើន​បាន ប៉ុន្តែ​អ្នក​មិនគួរ​បរិភោគ​សាច់​ដែល​មាន​ខ្លាញ់​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ធាត់​បាន ថែម​ទាំង​អាច​បំផ្លាញ​សុខភាព​អ្នក​យ៉ាង​ងាយ​ទៀត​ផង​។​
•​    ​គេង​គ្រប់​ម៉ោង​
​អ្នក​ត្រូវ​តែមាន​ទម្លាប់​ចូល​គេង​មុន​ម៉ោង​១១ ទើប​អ្នក​អាច​មាន​កម្លាំង និង​អារម្មណ៍​ស្រស់​ស្រាយ​ក្នុងការ​ធ្វើ​ការងារ ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀតផង​។​

ឈាម​ប្រភេទ​AB
•​    ​រក្សា​ទម្ងន់​ថេរ​
​អ្នក​មិន​ត្រូវឱ្យ​រាងកាយ​អ្នក​ឡើង​ទម្ងន់​នោះ​ទេ ព្រោះ​បើ​អ្នក​ឡើង​ទម្ងន់ នោះ​ក្នុង​រាងកាយ​អ្នក​នឹង​មាន​កាឡូរី​ច្រើន ជា​ហេតុ​ដែល​អាច​ប៉ះពាល់​សុខភាព​អ្នក​បាន​។​
•​    ​ចៀស​ឆ្ងាយ​ពី​បារី និង​ស្រារ​
​ចំពោះ​មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​នេះ​គួរតែ​ចាក​ឆ្ងាយ​ពី​បារី និង​ស្រារ​នេះ ព្រោះ​វា​ប៉ះពាល់​ដល់​ប្រដាប់​ដង្ហើម​អ្នក​ខ្លាំងណាស់​។​
•​    ​មិន​អាច​បរិភោគ​អាហារ​ដែល​ប្រតិកម្ម​

នៅ​ចំណោម​ប្រភេទ​ឈាម​ទាំងអស់ មនុស្ស​ដែល​មាន​ប្រភេទ​ឈាម​AB​នេះ​ងាយ​ប្រតិកម្ម​នឹង​អាហារ​ផ្សេងៗ​ជាងគេ ដូចនេះ​នៅពេល​ដែល​បរិភោគ​អាហារ​ផ្សេងៗ​គួរតែ​ប្រយ័ត្ន​បំផុត ដូចជា ៖ ត្រី​បង្គា សាច់​ពពែ​ជាដើម នៅពេល​ដែល​អ្នក​បរិភោគ អ្នក​គួរតែ​ប្រយ័ត្ន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។