អត្ថប្រយោជន៍​នៃ​តែ​បៃតង​

អត្ថប្រយោជន៍​នៃ​តែ​បៃតង​

​តែ​បៃតង​គឺជា​តែ​ដែល​អាច​ជួយ​អ្នក​ឱ្យ​ចៀស​ពី​ជំងឺ​មហារីក​បាន ថែម​ទាំង​អាច​ជួយ​សម្រក​ខ្លាញ់​នៅក្នុង​រាងកាយ​អ្នក​ទៀតផង ជាងនេះទៅទៀត​វា​ក៏​អាច​ជួយ​ការពារ​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​ដែរ ដូចនេះ​ក្រៅពី​អាច​សម្រក​ខ្លាញ់​ក្នុង​សារពាង្គកាយ និង​អាច​ចៀស​ពី​មហារីក​បាន តើ​វា​អាច​ការពារ​រាងកាយ​អ្នក​ត្រង់​កន្លែង​ណា​ខ្លះ​ទៀត​ទៅ​?
 

​ការពារ​ភ្នែក​
នៅ​ឆ្នាំ​២០១០​នៃ​ការស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិក​បានឲ្យដឹង​ថា​នៅ​ក្នុងតែបៃ​តងមាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​ភ្នែក​អ្នក​ឱ្យ​មាន​សុខភាព​ល្អ ជាពិសេស​ជំងឺ​ដែល​ទាក់ទង​នឹង​កញ្ចក់ភ្នែក​របស់​អ្នក​។​

ចៀស​ពី​ជំងឺ​វង្វេងវង្វាន់​
នៅពេល​ដែល​អ្នក​ចាស់ អ្នក​អាច​ផឹក​តែ​បៃតង​បាន វា​នឹង​ជួយ​ការពារ​អ្នក​មិន​ឱ្យ​ប្រឈមមុខ​នឹង​ជំងឺ​វង្វេងវង្វាន់​ឡើយ ដោយ​ឆ្លងកាត់​តាម​ការស្រាវជ្រាវ​របស់​មហាវិទ្យាល័យ​របស់​ប្រទេស​ជប៉ុន​បានឱ្យដឹងថា មនុស្ស​ចាស់​ដែល​មាន​អាយុ​៧០​ឆ្នាំ បាន​ទទួលទាន​តែ​បៃតង​មួយថ្ងៃ​ចំនួន​៤​កែវ នោះ​អត្រា​នៃ​ការ​មាន​ជំងឺ​វង្វេងវង្វាន់​បាន​ធ្លាក់​ត្រឹម​៤៤% រីឯ​មនុស្ស​ចាស់​ដែល​ផឹក​តែ​បៃតង​មួយថ្ងៃ​២​កែវ អត្រា​ដែល​កើត​ជំងឺ​នេះ​គឺ​ទាប​ជាង​មនុស្ស​ចាស់​ដែល​ផឹក​មួយអាទិត្យ​ក្រោម​៣​កែវ​។​

សម្រាប់​មេរោគ​
នៅ​ក្នុង​តែ​បៃតង​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​ជំងឺឆ្លង ដោយសារ​មេរោគ​ផ្សេងៗ​រាតត្បាត ជាងនេះទៅទៀត អ្នក​អាច​យក​តែ​បៃតង​មក​ខ្ពល់​មាត់បាន នោះ​វា​នឹង​អាច​ការពារ​ធ្មេញ​អ្នក​មិន​ឱ្យ​ចេញ​ឈាម និង​ដង្កូវ​ស៊ី​ធ្មេញ​ឡើយ​។​

ការពារ​បេះដូង​
តាម​ការស្រាវជ្រាវ​របស់​ប្រទេស​ជប៉ុន​បាន​ឱ្យដឹងថា មនុស្ស​ដែល​ផឹក​តែ​បៃតង​មួយ​ថ្ងៃ​មួយ​កែវ ប្រៀប​នឹង​មនុស្ស​ដែល​ផឹក​តែ​នេះ​មួយ​ថ្ងៃ​៥​កែវ មនុស្ស​ដែល​ផឹក​ច្រើន​នឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​សរសៃឈាម និង​បេះដូង​ទេ ចំពោះ​បុរស​អាច​កាត់​បន្ថយ​មក​ត្រឹម​២២% ឯ​មនុស្ស​ស្រី​កាត់បន្ថយ​ត្រឹម​៣១%​។​

ការពារ​មិន​ឱ្យ​ចាស់​
បើ​អ្នក​អាច​ព្យាយាម​ផឹក​តែ​បៃតង នោះ​អ្នក​នឹងមិន​ងាយ​ចាស់​ឡើយ ហើយ​នៅ​ក្មេង​ជា​និច្ច ដោយសារ​តែ​តែ​បៃតង​នោះ​មាន​សារធាតុ​ដែល​អាច​រក្សា​សម្រស់​អ្នក​បាន​ស្ថិតស្ថេរ​៕
 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។