កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

សម្រាប់​អ្នក​មាន​បំណង​ស្វែង​រក​ការងារ ពេល​នេះ​ជា​ឱកាស​ពិសេស​សម្រាប់​លោក​អ្នក​ហើយ​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន សហគ្រាស និង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ចំនួន​៧៥​កន្លែង និង​ឱកាស​ការងារ​គ្រប់​ប្រភេទ​ប្រមាណ ៧ ០០០កន្លែង សម្រាប់​យុវជន សិស្ស និស្សិត​និង​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ទូ​ទៅ​នៅ​ពិព័រណ៍​ថ្នាក់​ជាតិ​លើក​ទី​ ៥ ​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ ​មុខរបរ ​និង​ការងារ​នៅ​កោះពេជ្រ។

 

 

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

 

 

ពិព័រណ៍​នេះ​មាន​រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​នេះ​ដល់​ស្អែក ពី​ម៉ោង​៨​ព្រឹក-​៨​យប់​នៅ​សាល​កោះ​ពេជ្រ ដែល​មាន​បញ្ជរ​ចំនួន​១០៥ មក​ពី​វិស័យ​សំខាន់​ៗ​ដូច​ជា ធនាគារ មីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និង​បដិសណ្ឋារកិច្ច ទូរគមនាគមន៍ អប់រំ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ សេវា​ជ្រើសរើស​បុគ្គលិក និង​កម្មន្ត​សាល​ជា​ដើម។

 
លើស​ពី​នេះ អ្នក​ចូល​រួម​ក៏​ទទួល​បាន​នូវ​ការ​ប្រឹក្សា​យោបល់​អំពី​វិធីសាស្ត្រ និង​បទពិសោធន៍​ជោគជ័យ​ក្នុង​ការ​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ ការ​ត្រៀម​ខ្លួន​ចូល​ទី​ផ្សារ​ការងារ និង​ការ​អភិវឌ្ឍ​ជំនាញ​ពី​សំណាក់​វាគ្មិន​ឯកទេស​តាម​វិស័យ​ល្បី​ជា​ច្រើន​រូប រួម​ទាំង​ព័ត៌មាន​ពី​ស្ថានភាព​ទី​ផ្សារ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។

 

 

យុវជន សិស្ស និស្សិត និង​អ្នក​ស្វែង​រក​ការងារ​ធ្វើ​ទាំង​អស់ អាច​ដាក់​ពាក្យ​ដោយ​ផ្ទាល់ ដោយ​ភ្ជាប់​ជា​មួយCV និង Cover letter មក​ជា​មួយ​ផង នឹង​ត្រូវ​បាន​សម្ភាស​​​ជ្រើស​រើស​ភ្លាម​ៗ​ផង​ដែរ៕

 

 

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

 

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

 

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

 

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

 

កុំ​ខក​ខាន! ឱកាស​ការងារ​ជាង​៧​ពាន់​កន្លែង កំពុង​រង់​ចាំ​លោក​អ្នក​នៅ​កោះ​ពេជ្រ

 

 

 

សូមអាន ៖  ក្រោយ​​សម្ភាស​​​ការងារ​ចប់ គួរ​ផ្ញើ​អ៊ីមែល​អរគុណ​អ្នក​សម្ភាសន៍​​បែប​ណា?

 

 

អត្ថបទ៖ លឹម សុ​នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​