អាវុធហត្ថក្រចេះ បើកប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន និងឃាត់ខ្លួន សង្ស័យចំនួន២នាក់

ក្រចេះ៖ លោកស្រី វុត្ថា មេបញ្ជាការរង ផ្នែកយុតិ្តធម៌អាវុធហត្ថ ខេត្តក្រចេះ បានដឹកនាំកំលាំង ចុះបង្ក្រាបករណី
ជួញដូរប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីរកន្លែងផ្សេងគ្នា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចសង្កាត់អូរឬស្សី និងសង្កាត់ក្រចេះ ក្រុងចេះ។

លោក ឡុង យឹង ប្រធានមន្ទីរយុត្តិធម៌នៃអាវុធហត្ថក្រចេះ បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបនេះដោយមានការ ចង្អុលបង្ហាញ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ សាន ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ហើយប្រតិបត្តិការ បង្ក្រាបនេះ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ នៅកន្លែងផ្សេងគ្នា។

ជនសង្ស័យទី១ឈ្មោះនន វាន់អេង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្រុងក្រចេះ និងជនសង្ស័យទី២ ឈ្មោះណៃ វីរ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូនជ្រាំ សង្កាត់ក្រចេះ ខេត្តក្រចេះ។ ហើយដកហូត បានវត្ថុតាងមួយចំនួនដូចជា ម្សៅក្រាមពណ៌ស (មាទឹកកក) ចំនួន២កញ្ចប់ ទូរស័ព្ទណូគា១គ្រឿង ម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ក្រហម ចំនួន១ គ្រឿង និងសំភារៈសំរាប់ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវឃុំខ្លួន បណ្ដោះអាសន្ន នៅទីបញ្ជារការដ្ឋាន អាវុធហត្ថក្រចេះ ដើម្បី កសាង សំណុំរឿងទៅតុលាការ៕