ខណ្ឌច្បារអំពៅ នឹងលែងមានទឹក លិចផ្លូវលិចផ្ទះ ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ

ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិ អភិវឌ្ឍន៍ខណ្ឌ សង្កាត់ឆ្នាំ២០១៥ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានថ្លែងនៅចំពោះ ប្រជាពលរដ្ឋ រាប់រយនាក់ ដោយបានសន្យាថា នៅឆ្នាំ២០១៦ខាងមុខនេះ ពាក្យថា ទឹកលិចផ្លូវ  លិចផ្ទះ លែងមាន ទៀតហើយ ដោយសារប្រព័ន្ធលូ រំដោះទឹកជំនន់ ជាច្រើនខ្សែបាននិងកំពុង តែស្ថាបនានៅសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ជាពិសេស នៅក្នុងសង្កាត់ច្បារអំពៅទី១  ច្បារអំពៅទី២ និងសង្កាត់និរោធ ដែលតែងតែលិចផ្លូវ លិចផ្ទះ រៀងរាល់ឆ្នាំ ដោយជំនន់ ទឹក ភ្លៀង ព្រោះប្រព័ន្ធលូចាស់ ទ្រុតទ្រោម និងខ្លះបាក់បែកខូច ។ ប៉ុន្តែពេលនេះប្រព័ន្ធលូមេ១ខ្សែ ប្រវែងជាង៤០០ម៉ែត្រ មុខកាត់១ម៉ែត្រ ដែលនឹងត្រូវស្ថាបនានាពេលនេះ ដោយតភ្ជាប់តាមផ្លូវ៣៦១ មុខសាលា ខណ្ឌ ឆ្ពោះទៅប្រឡាយព្រែកបារាំង និងប្រព័ន្ធលូជាច្រើនខ្សែទៀត កំពុងស្ថាបនាជាបណ្តើរៗ ។

ក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ ខណ្ឌសង្កាត់ឆ្នាំ២០១៥ នេះដែរ មានការចូលរួមពី លោក-លោកស្រី ជាចៅ សង្កាត់ទាំង៨ តំណាងក្រុមហ៊ុន ដែលឈ្នះការដេញថ្លៃ ក្នុងការអនុវត្តគម្រោង មន្ត្រីការិយាល័យជុំវិញខណ្ឌ និងប្រជាពលរដ្ឋប្រមាណ ជាង៣០០នាក់ផងដែរ ។

ជាមួយគ្នានេះ លោក អភិបាល ខណ្ឌផ្តាំផ្ញើដល់ចៅសង្កាត់ទាំងអស់ និងក្រុមហ៊ុនថា មុនពេលចាប់ផ្តើមអនុវត្ត គម្រោង អស់លោកត្រូវជូនដំណឹង និងសូមការអធ្យាស្រ័យ ពីប្រជាពលរដ្ឋដែលនៅតាមបណ្តោយទីតាំង ស្ថាបនាការ ដាក់ប្រព័ន្ធលូ ជួសជុលលូ ជួសជុលផ្លូវ និងស្ថាបនាផ្លូវ មិនត្រូវធ្វើអ្វីអោយប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាដាច់ខាត បើប៉ះពាល់នៅកន្លែងណា ត្រូវចុះទៅសំពះសុំការយោគយល់ ពីប្រជាពលរដ្ឋ ។

លោកអភិបាលខណ្ឌ បានថ្លែងទៀតថាសូមបងប្អូនប្រជាពលរដ្ឋ ដែលនៅតាមបណ្តោយទីតាំងកំពុង ស្ថាបនា ត្រូវចូលរួមពិនិត្យ មើលទាំងអស់គ្នា ជាមួយមន្ត្រីជំនាញដើម្បីតាមដាន នូវរាល់សកម្មភាពរបស់ក្រុមហ៊ុន ដែល ទទួលបានសិទ្ធក្នុងការស្ថាបនា ប្រព័ន្ធលូ និងផ្លូវ ព្រោះសមិទ្ធិផលទាំងអស់ នេះគឺជារបស់យើងទាំងអស់គ្នា ជារបស់រួម ទុកសម្រាប់ប្រើប្រាស់រយៈពេល យូរអង្វែង ។

គម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌ សង្កាត់នៅក្នុងថ្នាំនេះ ផ្តោតសំខាន់ទៅលើ ការស្ថាបនាប្រព័ន្ធលូមេ និងជួសជុល ប្រព័ន្ធផ្សេងៗទៀត ដើម្បីរំដោះទឹកជំនន់មិនអោយលិចលង់ផ្ទះ ផ្លូវ ទៀតឡើយ ។  ជាចុងក្រោយលោកអភិបាល បានចុះពិនិត្យគ្រឿងចក្រ និងស្នើអោយបណ្តាក្រុមហ៊ុន ដែលឈ្នះក្នុងការដេញថ្លៃគម្រោង អភិវឌ្ឍន៍ខណ្ឌ និងតាមសង្កាត់ ធ្វើការស្ថាបនា ផ្លូវបេតុងតូចធំ និងដាក់ ប្រព័ន្ធលូបង្ហូរទឹក តាមសង្កាត់នានា នៃខណ្ឌច្បារអំពៅ ធ្វើយ៉ាងណាមេត្តាពន្លឿន នូវសកម្មភាពជួសជុល និងស្ថាបនារបស់ខ្លួន អោយបានលឿន និងត្រឹមត្រូវទៅតាម បទដ្ឋានស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាព និងទំនុកចិត្តជូនបងប្អូន ប្រជាពលរដ្ឋយើង រស់នៅ ប្រកបទៅដោយភាពសុខុដុមរម្យនាទៅថ្ងៃមុខ ៕

ខណ្ឌច្បារអំពៅ នឹងលែងមានទឹក លិចផ្លូវលិចផ្ទះ ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ

ខណ្ឌច្បារអំពៅ នឹងលែងមានទឹក លិចផ្លូវលិចផ្ទះ ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ

ខណ្ឌច្បារអំពៅ នឹងលែងមានទឹក លិចផ្លូវលិចផ្ទះ ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ

ខណ្ឌច្បារអំពៅ នឹងលែងមានទឹក លិចផ្លូវលិចផ្ទះ ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ

ខណ្ឌច្បារអំពៅ នឹងលែងមានទឹក លិចផ្លូវលិចផ្ទះ ប្រជាពលរដ្ឋ ចាប់ពីឆ្នាំ២០១៦ តទៅ