ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​កាលពី​ឆ្នាំមុន អង្គភាព​រៀបចំ​ការប្រកួត​ក្បាច់គុន​ចម្រុះ​ដ៏​ធំ​នៅ​អាស៊ី ONE Championship នឹង​រៀបចំ​ព្រឹត្តិការណ៍​លើក​ទី​ពីរ​នៅក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៥ ខែធ្នូ ខាងមុខ​។ ដូចជា​ឆ្នាំមុន​ផងដែរ ព្រឹត្តិការណ៍ Kingdom of Khmer នឹង​បង្ហាញ​វត្តមាន​កីឡាករ​ឆ្នើមៗ​កម្រិត​អន្តរជាតិ និង​កីឡាករ​-​កីឡាការិនី​ជាតិ​កំពូលៗ ។​

Kingdom of Khmer នឹង​ក្លាយជា​ជំនួប​រវាង​អ្នកលេង​យុទ្ធ​គុន​ចម្រុះ ដ៏​ធំ​លើក​ទី​ពីរ​នៅ​ទឹកដី​កម្ពុជា ក្រោម​ការ​ផ្គូរ​ផ្គង របស់ ONE Championship ដែលជា​ស្ថាប័ន​រៀបចំ​ការប្រកួត​ក្បាច់គុន​ចម្រុះ (MMA) ឈានមុខ​គេ​ប្រចាំ​តំបន់​អាស៊ី​។ ដូចជា​ព្រឹត្តិការណ៍​លើកដំបូង ផងដែរ ជំនួប Kingdom of Khmer នា​ថ្ងៃទី​៥ ខែធ្នូ ខាងមុខ នឹង​ប្រព្រឹត្តទៅ​នៅ​រោង​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។​
ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​
​នា​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​ណាហ្គា​វើ​ល កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា លោក Victor Cui នាយក​ប្រតិបត្តិ​របស់ ONE Championship បានលើកឡើង​ពី​ជោគជ័យ​នៃ​ការរៀបចំ​ជំនួប​យុទ្ធ​គុន​ចម្រុះ ឬ​វាយ​ដាក់​ទ្រុង​លើកដំបូង​នៅ​កម្ពុជា​។ លោក​បាន​កត់សម្គាល់ថា កម្ពុជា​ជា​ទឹកដី​ដ៏​មាន​ឥទ្ធិពល និង​ដួងវិញ្ញាណ​នៃ​ក្បាច់គុន​ចម្រុះ ហើយ​លោក​ចង់​រៀបចំ​ការប្រកួត​នេះ​ជាច្រើនលើក​ក្នុង​មួយឆ្នាំ មិន​ត្រឹម​តែមួយ​លើក​នោះឡើយ​។​
ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​

​នាឱកាស​នោះដែរ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក បាន​អះអាងថា រាល់​សកម្មភាព​ទាំងអស់​គឺធ្វើឡើង​ដើម្បី​កីឡាករ​-​កីឡាការិនី ជាពិសេស​ការលើកតម្កើង​ក្បាច់គុន​ខ្មែរ​តាមរយៈ​ការអភិរក្ស និង​អភិវឌ្ឍន៍​។ ទាក់ទង​នឹង​ការអភិវឌ្ឍន៍ ថ្នាក់ដឹកនាំ​ស្ថាប័ន​កីឡា​កំពូល​រូបនេះ បានលើកឡើង​ពី​តួនាទី​សំខាន់​របស់ ONE FC ក្នុងការ​រួមចំណែក​ធ្វើ​ទំនើបកម្ម​យុទ្ធ​គុន​ខ្មែរ​ឲ្យ​មាន​ប្រជាប្រិយភាព​នៅលើ​ពិភពលោក​។​
ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​

​ស្របពេល​ជាមួយគ្នា លោក វ៉ា​ត់ ចំរើន បាន​សំណូមពរ​ឲ្យ​មានការ​រៀបចំ​តាម​ក្បួនខ្នាត​កីឡា​ដើម្បី​ទទួលបាន​នូវ​ការគាំទ្រ​ខ្ពស់​ពី​មហាជន ពោលគឺ​ឈ្នះ ឬ​ចាញ់ អាស្រ័យ​លើ​ជំនាញ និង​បច្ចេកទេស តាមរយៈ​គោលការណ៍ Fair Play​។​
ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​

​នា​ជំនួប​នៅ​ថ្ងៃទី​៥ ខែធ្នូ ខាងមុខ ការ​ប៉ះគ្នា​រវាង​កីឡាករ​អាមេរិក Lowen Tynanes និង​កីឡាករ​រុស្ស៊ី Rasul Yakhyaey ត្រូវបាន​ចាត់ជា​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ Kingdom of Khmer ខណៈ​ជំនួប​រវាង​កីឡាករ​ជប៉ុន Riku Shibuya និង​កីឡាករ​ថៃ Anatpong Bunrad គឺជា​គូ​ឯក​រង​។ ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​កម្ពុជា​នេះ នឹង​ទាក់ទាញ​អ្នកទស្សនា​បាន​ច្រើន​តាមរយៈ​វត្តមាន​របស់​កីឡាករ​-​កីឡាការិនី​ក្នុងស្រុក​។​
ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​

​កីឡាករ​កម្ពុជា ចាន់ រតនា ដែល​បាន​យកឈ្នះ​កីឡាករ​ហ្វីលីពីន Ramon Gonzales នា​ជំនួប​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី កាលពី​ខែ​មិនា នោះ ត្រូវ​ឡើង​សងសឹក​មិត្ត​រួម​ជាតិ​ខ្លួន គឺ​កីឡាករ សំអាន ឌុន​។ ក្នុងជំនួប Rise of the Kindgom កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ កន្លងមក រតនា បាន​ចាញ់ ឌុន ក្នុង​លទ្ធផល​ដ៏​ចម្រូងចម្រាស់​មួយ​។​
ONE FC រៀបចំ​ព្រឹត្តិការណ៍ Kingdom of Khmer នៅ​កោះ​ពេជ្រ​នា​ថ្ងៃទី​៥ ខែធ្នូ​

​ចាន់ ហេង ដែល​បាន​រង​បរាជ័យ​នា​ការបង្ហាញ​ខ្លួន​កាលពី​ឆ្នាំមុន ត្រូវ​ស្វាគមន៍​កីឡាករ​ចំណូល​ថ្មី​មកពី​ឥណ្ឌូនេស៊ី Mario Satya Wirawan អតីត​កីឡាករ​បាល់ទាត់​កម្រិត​មហាវិទ្យាល័យ ដែល​ទើប​ប្រឡូក​ខ្លួន​ក្នុង​យុទ្ធ​គុន​ចម្រុះ​។ ដោយឡែក មាស ម៉ើ ដែល​បាន​យកឈ្នះ​ចាន់ ហេង នោះ ត្រូវ​ជួប​ជាមួយ ចាន់ សំអាត ដែលជា​មិត្ត​រួម​ជាតិ​ម្នាក់ទៀត​របស់ខ្លួន​។​

​វា​នឹង​ក្លាយជា​រាត្រី​មួយ​ដ៏​ជក់ចិត្ត​ផងដែរ សម្រាប់​កីឡាការិនី​ល្បុ​ក​ត្តោ សំ ថា​រ័ត្ន ដែល​ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ដ៏​មានបទពិសោធន៍​មកពី​ឥណ្ឌា ឈ្មោះ Jeet Toshi​។ កាលពី​ឆ្នាំមុន ថា​រ័ត្ន បាន​យកឈ្នះ វី ស្រី​ឆៃ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ចាញ់​កីឡាការិនី​ហ្វីលីពីន Jujeath Nagaowa នា​ជំនួប​នៅក្នុង​ទីក្រុង​ម៉ានីល​។​

​រីឯ​ចំនួន​មួយគូ​ទៀត ក្នុង​ព្រឹត្តិការណ៍ Kingdom of Khmer នោះ វី ស្រី​ឆៃ ដែល​បាន​ចាញ់ សំ ថា​រ័ត្ន ក្រោយ​ការប្រកួត​ជាង​២​នាទី​កាលពី​ឆ្នាំមុន​នោះ ត្រូវ​ប៉ះ​ជាមួយ អេ យ៉ា​នុត កូនស្រី​បង្កើត​របស់​អតីត​កីឡាករ​ប្រដាល់​ឆ្នើម លោក អេ ភូ​ថង​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​