​វិធី​កម្ចាត់​ក្លិន​ក្លៀក​ងាយៗ ៣ យ៉ាង

Sanofi

​ក្លិន​ខ្លួន ពិតជា​ពិបាក​នឹង​គេចវេះ​ណាស់ តិច ឬ ច្រើន មនុស្ស​គ្រប់គ្នា​តែងតែ​ប្រឈម​នឹង​បញ្ហា​នេះ ។ ក្លិន​ខ្លួន​បណ្តាលមកពី​ការ​បែកញើស​មានន័យថា ក្រពេញ​ញើស​បញ្ចេញ​ញើស​ច្រើន ជាពិសេស​ស្ថិតក្នុង​បរិយាកាស​ក្តៅ ហើយ​សើម និង បង្ក​ជា​បាក់តេរី​ទើប​បង្កើត​ក្លិន​មិនល្អ ។ ផលិតផល​កម្ចាត់​ក្លិន ភាគច្រើន ប៉ះពាល់​ដល់​សុខភាព និង បន្សល់​នូវ​ស្នាម​ខ្មៅ ឬ​ស្អិតៗ​ជាប់សាច់​ទៀតផង ។

ហេតុដូចនេះ​យើង​សូម​ណែនាំ​វិធី​កម្ចាត់​ក្លិន​តាមបែប​ធម្មជាតិ ដែល​មិន​ប៉ះពាល់​ដល់​សុខភាព និង ងាយ​ធ្វើ​នៅផ្ទះ​ដោយ​ខ្លួនឯង​អាច​សន្សំសំចៃ​ទាំង​ពេលវេលា និង ប្រាក់កាស​របស់​អ្នក​បាន​មួយកម្រិត ។

១. ទឹកក្រូច​ឆ្មារ
​សារធាតុ​អាស៊ីដ​ក្នុង​ក្រូចឆ្មារ​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​បាក់តេរី​ក៏ដូចជា​ជួយ​កម្ចាត់​ក្លិន ខ្លួន​ផងដែរ ។ អ្នក​អាច​ចិត​ក្រូចឆ្មារ​មួយ​ចំណិត​យកមក​ដុស​ត្រង់​បរិវេណ​ក្លៀក​ទុកឱ្យ​ស្ងូ​ត​សឹម​លាង​ទឹក​ចេញ (​គួរ​ធ្វើ​មុនពេល​ងូតទឹក ដើម្បី​ងាយស្រួល​លាង​ចេញ​) ។ ចំពោះ​ស្បែក​ងាយ​ប្រតិកម្ម គួរ​លាយ​ទឹក​ក្រូចឆ្មារ​ជាមួយ​ទឹក​កន្លះ​ពែង ហើយ​អនុវត្ត​ឱ្យបាន​រាល់ថ្ងៃ នោះ​ក្លិន​មិនល្អ​ប្រាកដជា​ចៀស​ឆ្ងាយ​ពី​អ្នក​មិន​ខាន ។​

២. ទឹកខ្មេះ​ផ្លែ​ប៉ោម
​មាន​ប្រយោជន៍​ណាស់​ក្នុងការ​កម្ចាត់ ក្លិន​ខ្លួន សម្លាប់​បាក់តេរី ថែមទាំង​ជួយ​រក្សា កម្រិត pH ឱ្យមាន​តុល្យភាព​ទៀតផង ។ វា​ជា​ការងាយ​ណាស់​អ្នក​គ្រាន់តែ​យក​សំឡី​ជ្រលក់​ទឹកខ្មេះ ហើយ​ត្រដុស​ក្លៀក​ទុកចោល​ប្រមាណ ២ ទៅ ៣ នាទី រួច​លាង​ទឹក ឬ ងូតទឹក​ជាការ​ស្រេច ។ ប្រការ​ល្អ គួរ​ធ្វើឱ្យបាន ២ ដង ក្នុង​មួយថ្ងៃ មួយ​លើក​នៅពេល​ព្រឹក និង មួយ​លើក​នៅពេល​យប់​មុន​ចូល​គេង ។

៣. បេ​ក​ឃី​ង សូ​ដា (Baking Soda)
​បេ​ក​ឃី​ង សូ​ដា ត្រូវបាន​គេ​ប្រើ​សម្រាប់​ការសម្អាត​ច្រើនយ៉ាង ក្នុងនោះ​រួមទាំង​ការ​កម្ចាត់​ក្លិន​ផងដែរ ។ បេ​ក​ឃី​ង សូ​ដា ជួយ​ស្រូប​យកជាតិ​សំណើម​(​ញើស​)​ពី​ស្បែក ដែលជា បុព្វហេតុ​បង្កឱ្យមាន​ក្លិន​ខ្លួន ។ វិធី​ធ្វើ គឺ​ត្រូវ លាយ​បេ​ក​ឃី​ង សូ​ដា ១ ស្លាបព្រា​បាយ ជាមួយ ទឹកក្រូច​ឆ្មារ ដើម្បី​លាប​ត្រង់​បរិវេណ​ដែល​បែកញើស​ច្រើន ឬ មាន​ក្លិន ទុកចោល​ប្រមាណ ៤ ទៅ ៥ នាទី មុននឹង​លាង​ទឹក ឬ ងូតទឹក (​សូម​ប្រយ័ត្ន​កុំឱ្យ​វារ​បូត​ចេញពី​ស្បែក​) ។ ដើម្បី​បានទទួល​លទ្ធផល ឆាប់រហ័ស គួរ​ធ្វើ ២ ដង ក្នុង​មួយថ្ងៃ ៕ លក្ខិណា​

​ ​ ​ ​ ​ ​ ​ ​

Related