រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ចិន សន្យា​បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ​គ្នា និង​បំពេញបន្ថែម​ត្រង់​ចន្លោះ​ខ្វះខាត​

ភ្នំពេញ:  ក្នុងជំនួប​ពិភាក្សា ការងារ​រវាង ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិជាមួយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ Chang Wanquan​រដ្ឋមន្ត្រី​​ការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ភាគី​ទាំងពីរ បាន​សន្យា បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការគ្នា ទៅវិញទៅមក ហើយ​ភាគី​ចិន​នឹង​បន្ត​បំពេញ បន្ថែម​ចំពោះ នៃជំនួយ​ដែល​បាន​ជួយ មក​កម្ពុជា​កន្លងមក​។​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ចិន សន្យា​បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ​គ្នា និង​បំពេញបន្ថែម​ត្រង់​ចន្លោះ​ខ្វះខាត​

​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បាន​មានប្រសាសន៍ ក្រោយ​ជំនួបនោះ​ថា ការពិភាក្សាគ្នា​មាន លទ្ធផល យ៉ាង​ល្អប្រសើរ​ជាពិសេស ដំណើរទស្សនៈកិច្ច​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​លើកនេះ ច្បាស់​ណាស់​នាំមក​នៅ​អ្វីៗ​ដែល​កន្លងមក មានការ​សហប្រតិបត្តិ​ការ​គ្នា​ជាបន្តបន្ទាប់​នោះ គឺ​កាន់តែ បញ្ជាក់​អះអាង​ថែមទៀត នូវ​រាល់​កិច្ចសហប្រតិបត្តិការ​ទាំង​នោះ​ថា​មាន​បញ្ហា​អ្វី ដែល​សេសសល់​ខ្វះខាត​ដើម្បី បំពេញ​ឲ្យ​កាន់តែ​ពេញលិញថែម នេះ​គឺជា​ចំណុច​សំខាន់​។​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ចិន សន្យា​បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ​គ្នា និង​បំពេញបន្ថែម​ត្រង់​ចន្លោះ​ខ្វះខាត​

​ឧបនាយក​រដ្ឋ ទៀ បាញ់ បាន​មានប្រសាសន៍​បន្ថែមទៀត​ថា ភាគី​ទាំងពីរ​ក៏បានចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង មួយចំនួន​ផងដែរ ដូចជា​កិច្ចសហប្រតិបត្តិការដើ​ម្បី​បំពេញបន្ថែម​មួយផ្នែក​សម្រាប់​ខាង​ផ្នែក​វិទ្យុទាក់ទង ក្នុងកងទ័ព ធ្វើ​ឲ្យ​វិស័យ​ទូរគមនាគមន៍​នៅក្នុង​កងទ័ព​នេះ​មាន​ភាព​រីកចំរើន​មួយ​ជំហានទៀត មានន័យថា មាន​ហេតុការណ៍ អ្វី​នៅ ត្រង់ណា​គឺ​យើង​ដឹង​។​

រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ចិន សន្យា​បន្ត​ពង្រឹង កិច្ចសហប្រតិបត្តិការ​គ្នា និង​បំពេញបន្ថែម​ត្រង់​ចន្លោះ​ខ្វះខាត​