កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល​ស្វែងយល់​អំពី​កងយោធពល​ខេមរភូមិន្ទ​

ភ្នំពេញ:
​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កម្មសិក្សាការី នៃ​សាលា​ភូមិន្ទ​រដ្ឋបាល បាន​សំដែង​នូវ​ក្តីមោទនភាព​ក្រៃលែង​ចំពោះ​វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំ នាយរងសេនាធិការ នាយក​ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពលខេមរភូមិន្ទ ដែល​បាន​អញ្ជើញ​ជា​វាគ្មិន កិត្តិយស ចែករំលែក​ចំណេះ​​ដឹង​តាមរយៈ​ស​ន្និសិទ ស្តីពី​កងយោធពល​ខេមរភូមិន្ទ ។​

​នេះ​បើតាម​ការ​ថ្លែង​ជំនួសមុខ អោយ​លោក​យក់ ប៊ុន​ណា នាយក​សាលា​ភូមិន្ទ​រដ្ឋបាលលោក​សួន រ៉ានី នាយក​សិក្សា និង​កម្មសិក្សា​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល បាន​ថ្លែងបញ្ជាក់​បែបនេះ​ក្នុងឱកាស​កិច្ចដំណើរការ​ស​ន្និសិទ កាលពីដើម​សប្តាហ៍​កន្លងទៅថ្មីៗ​នេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​។​

​ដើម្បី​ផ្តល់​លទ្ធភាព​ជូន​ដល់​កម្មសិក្សាការី សាលា​ភូមិន្ទ​រដ្ឋបាល​យល់ច្បាស់ អំពីកងយោធពល​ខេមរភូមិន្ទ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ម សំបាន​លើកឡើង​នូវ​​ប្រ​វត្ថិ​របស់​កងទ័ព​កម្ពុ​ជា និង​ដំណើរ​ការវិវត្ត ជា​បន្តបន្ទាប់​របស់​ក​ង​យោធពលខេមរភូមិន្ទចាប់ផ្តើម​តាំងពី​បានកកើតឡើង​ក្នុង​ជំនាន់​របប​អាណានិគម​ន៍បារាំង រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ​។​

​តាមរយៈ​រូបភាព​ឯកសារ​ស្លាយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក នាយក​ខុទ្ទកាល័យអគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ បាន​លើក​យកមក​បង្ហាញរួម​​ជាមួយនឹង​បទ​អត្ថាធិប្បាយ ជូន​ដល់​សិក្ខាកាម និង​កម្មសិក្សាការី នូ​វប្រ​វត្ថិ​សង្ខេប​របស់​កងយោធពល​ខេមរភូមិន្ទ ដែលជា​ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​​ដំណាក់កាល​ទី​៣ អណ​ត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយ​ធ្វើការ​លើកឡើង​មួយ​ចំណុច​ម្តងៗ លោកនាយក​ខុទ្ទកាល័យ អគ្គបញ្ជាការដ្ឋាននៃ​កងយោធពល​ខេមរភូមិន្ទ បានធ្វើការ​ពន្យល់​យ៉ាង​ក្បោះក្បាយជូន​ដល់​កម្មសិក្សាការី នូវ​ចំណុច​សំខាន់ៗ របស់​កងយោធពល​ខេមរភូមិន្ទ រួមមាន​៖​ប្រ​វត្ថិសង្ខេប  រចនាសម្ព័ន្ធ​ចាត់តាំង  ការទទួលខុសត្រូវ ការកែទម្រង់ និង​អាទិភាពការពារជាតិ​(២០១៤-២០១៨)៕R

កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល​ស្វែងយល់​អំពី​កងយោធពល​ខេមរភូមិន្ទ​

កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល​ស្វែងយល់​អំពី​កងយោធពល​ខេមរភូមិន្ទ​

កម្មសិក្សាការី​សាលា​ភូមិន្ទ​រដ្ឋបាល​ស្វែងយល់​អំពី​កងយោធពល​ខេមរភូមិន្ទ​