អាការៈឆ្អល់​ក្តៅចុង​ដង្ហើម ឈឺពោះ​អាច​ជាសញ្ញា​ដំបូង​នៃជំងឺមហារីក

នៅពេលដែល​ប្រឈមមុខនឹង​អាការៈឆ្អល់ក្តៅ​ចុង​ដង្ហើម​ធ្វើទុក្ខខ្លាំង មនុស្សភាគច្រើនតែងតែ​ប្រើអាំងតាស៊ីល ដើម្បី​បំបាត់​អាការៈនេះ​។ តែទោះបីជា​យ៉ាងណា បញ្ហា​ការ​រំលាយអាហារ​អាចជា​សញ្ញានៃជំងឺមហារីក​ក្រពះ និង​បំពង់​អាហារ។ ហើយជំងឺមហារីក​ទាំងពីរប្រភេទនេះ ក៏ដូច​ជាជំងឺមហារីកផ្សេងៗ​ទៀត អាចព្យាបាល​ឲ្យជាសះស្បើយ​បាន ប្រសិនបើ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង។
 
អាការៈឆ្អល់​ក្តៅចុង​ដង្ហើម ឈឺពោះ​អាច​ជាសញ្ញា​ដំបូង​នៃជំងឺមហារីក
មិនត្រូវទទួលទានថ្នាំ​អាំងតាស៊ីល​ដើម្បីបំបាត់អាការៈ​ឆ្អល់ក្តៅ​ដង្ហើម
នៅប្រទេស អង់គ្លេស បាន​ចាប់ផ្តើម​ដឹង​ថា អាការៈ​ឆ្អល់ក្តៅដង្ហើមអា​ចជាសញ្ញា​នៃជំងឺមហារីក​បាន តាម​រយៈការ​ធ្វើយុទ្ធនា​ការ​សុខភាព​សាធារណៈ។ យោងតាម​សុខភាព​សាធារណៈ​របស់ អង់គ្លេស បានឲ្យ​ដឹង​ថា ជំងឺមហារីក​ក្រពះ និង​បំពង់អាហារជាជំងឺមហារីកទូទៅទី ៥នៅក្នុង​ចក្រភព អង់គ្លេស ដែល​មនុស្សជិត ១៣ ០០០ នាក់​បាន​ធ្វើរោគ​វិនិច្ឆ័យ​ឃើញ​ជារៀងរាល់​ឆ្នាំ។ ក្នុងកំឡុងពេល​ដូចគ្នានេះ​ដែរ មនុស្ស​ប្រមាណ ១០ ០០០នាក់ បានស្លាប់​ដោយសារជំងឺមហារីក​ទាំងនេះ។
នៅសហរដ្ឋអាមេរិច​ក៏ដូចគ្នា​ដែរ។ យោងតាម​អង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យ​ដឹងថា ករណី​ជំងឺមហារីក​ក្រពះ និង​បំពង់អាហារ​បានសម្លាប់​មនុស្សជាង ១៦ ០០០ នាក់​ជារៀងរាល់​ឆ្នាំ ហើយបុរស​កើតជំងឺនេះ​ច្រើន​ជាង​មនុស្សស្រី ៣-៤ដង។
ខ្សោយប្រព័ន្ធរំលាយ​អាហារ​ពាក់ព័ន្ធ​នឹងជំងឺមហារីក​ក្រពះ និង​បំពង់អាហារ
តាមរបាយការណ៏​នៅ អង់គ្លេស និង​ សហរដ្ឋអាមេរិច បានឲ្យ​ឃើញថា រោគសញ្ញា​នៃជំងឺមហារីក​ក្រពះ និង​បំពង់អាហារ​ទាក់ទង​នឹងភាពខ្សោយ​ប្រព័ន្ធរំលាយ​អាហារ​រយៈពេល ៣សប្តាហ៏ ឬច្រើន​ជាងនេះ, អ្នកមាន​អារម្មណ៏​ថា អាហារស្អិត​ជាប់នឹង​បំពង់ក នៅ​ពេល​ដែល​អ្នកលេប, សម្រក​ទម្ងន់​ដោយគ្មាន​មូលហេតុ, ឧស្សាហ៏​ភើ, ចង់ក្អួត និង​ក្អួតចង្អោរ ក៏ដូចជា​ឈឺចាប់ក្នុងពោះ។
លើសពីនេះ​ទៀត ជំងឺក្រពះ និងពោះវៀនត្រូវ​បានគេចាត់​ទុកថា ជាសញ្ញាព្រមាន​ចម្បងគេ។ យោង​តាម​ការចុះសួរ​សំណួរ​ផ្ទាល់មាត់​របស់​អង្គការ​ជំងឺមហារីក សហរដ្ឋអាមេរិច បាន​ឲ្យ​ដឹង​ថា មនុស្សជំទង់ ៤៤% ធ្លាប់ឆ្អល់​ក្តៅចុង​ដង្ហើម និងខ្សោយ​ប្រព័ន្ធរំលាយអាហារ​រៀងរាល់ ១ខែម្តង ហើយករណីជំ​ងឺមហារីកក្រពះ និង​បំពង់អាហារ​ប្រមាណ ៣០%ទាក់ទង​នឹង​អាការៈ​ទាំង​អស់នេះ។
ការពារខ្លួនអ្នក​ដោយធ្វើការផ្លាស់​ប្តូរជីវិត​រស់នៅប្រចាំថ្ងៃ
យោងតាម​អង្គការជំងឺមហារីក សហរដ្ឋអាមេរិច បានឲ្យដឹង​ថា បំលាស់ប្តូរជីវិត​រស់នៅប្រចាំថ្ងៃ​អាចការពារខ្លួន​អ្នកពី​ជំងឺក្រពះ ពោះវៀន​បាន។ ទី ១អ្នក​ត្រូវបង្កើន​ការ​ធ្វើលំហាត់​ប្រាណឲ្យ​បាន​ច្រើន។ ទី ២ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ, ពេល​វេលា និង​បរិមាណ​ដែលអ្នកញ៉ាំ។
អាហារ​របស់អ្នកត្រូវ​មានរួមបញ្ចូល​បន្លែ ផ្លែឈើឲ្យ​បានច្រើន, ទទួល​ទានតិចៗ ប៉ុន្តែញឹកញាប់​ពេញមួយថ្ងៃ, កុំទទួលទាន​មុនពេល​ចូលគេង ២-៣ម៉ោង ហើយ​ត្រូវទទួលទាន​អាហារ​ហិល ឬអាហារ​មានជាតិ​ជូរតិចតួច។
ការជក់បារី និងទទួលទាន​ជាតិស្រវឹងក៏​ជាបញ្ហាមួយផង​ដែរ ដូច្នេះគួរ​កាត់បន្ថយ ឬបញ្ឈប់​ទម្លាប់ទាំង​អស់នេះ ដើម្បី​មានសុខភាពល្អ។ ផ្ទុយ​ទៅវិញ អ្នក​អាចជ្រើស​យកថ្នាំ​អាំងតាស៊ីល ដើម្បី​កាត់បន្ថយ​ជាតិអាស៊ីត​ក្នុងក្រពះ។
អ្នកប្រញាប់ទៅព្យាបាល​កាន់តែ​លឿន កាន់​តែប្រសើរ
ប្រសិនបើ​គំនិតទាំង​អស់ខាង​លើគ្មាន​ប្រសិទ្ធិភាព ហើយ​អ្នកនៅតែ​មានអាការៈ​ឆ្អល់ក្តៅ​ចុងដង្ហើម និង​បញ្ហាប្រព័ន្ធរំលាយ​អាហារ គួរទៅប្រឹក្សា​ជាមួយនឹង​ក្រុមគ្រូពេទ្យ ដើម្បី​ព្យាបាល និង​ការពារ​ដោយ​ការប្រើថ្នាំ ឬវះ​កាត់។ អ្វីដែលសំខាន់ត្រូវ​យល់ពីអាការៈដំបូង​នៃជំងឺមហារីក​ក្រពះ និង​បំពង់អាហារ ព្រោះ​ឱកាស​នៃភាព​ជោគជ័យ​លើការ​ព្យាបាល​នៅ​ខ្ពស់៕
ដោយ៖ ដារ៉ា
ប្រភព៖ healthyfoodteam

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាការៈឆ្អល់​ក្តៅចុង​ដង្ហើម ឈឺពោះ​អាច​ជាសញ្ញា​ដំបូង​នៃជំងឺមហារីក