ថ្នាំ​ទឹកនោមផ្អែម Metformin

ថ្នាំ​ទឹកនោមផ្អែម Metformin

​ការប្រើប្រាស់​
Metformin ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឲ្យប្រើ បូក​ជាមួយនឹង ការផ្លាស់ប្តូរ​របប​អាហារ និង​ការ​ហាត់ប្រាណ ហើយ​អាច​ប្រើ​រួមគ្នា នឹង​ថ្នាំពេទ្យ​ដ៏ទៃទៀត ដើម្បី​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​។ វា​ត្រូវ​បាន​គេ​ប្រើ​លើ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។ ប្រសិនបើ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​បានល្អ នោះ​វា​ក៏​អាច​ជួយ​ការពារ ការខូចខាត​តម្រងនោម បញ្ហា​ភ្នែក ការ​ស្ពឹក​ដៃជើង និង​តួនាទី​ផ្លូវភេទ​បាន​ផង​ដែរ​។ កម្រិត​ជាតិ​ស្ករ​ថេរ​ល្អ អាច​កាត់បន្ថយ​ការប្រឈមមុខ​ទៅនឹង បញ្ហា​គាំងបេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។ ថ្នាំ Metformin ជួយ​ឲ្យ​រាងកា​យរបស់​អ្នកជំងឺ ឆ្លើយតប​ល្អ​ទៅ​នឹង​អាំង​ស៊ុយ​លីន​។ វា​ក៏​ទៅ​កាត់បន្ថយ បរិមាណ​ជាតិ​ស្ករ ដែល​ថ្លើម​ផលិត និង​ការ​ស្រូប​ពី​ក្រពះ​ពោះវៀន​ផងដែរ​។​

​ថ្នាំ Metformin ត្រូវបាន​គេ​ប្រើ រួមជាមួយ​នឹង ការផ្លាស់ប្តូរ​របៀប​រស់នៅ ដូចជា ចំណីអាហារ និង​ការ​ហាត់ប្រាណ ដើម្បី​ការពារ​ជំងឺ​ទឹកនោម​ផ្អែម សម្រាប់​អ្នក​ដែល​កំពុង​ប្រឈមមុខ​។​

​វិធី​ប្រើប្រាស់​
​មិន​ត្រូវ​ប្រើប្រាស់​ថ្នាំ​នេះ ដោយ​មិន​បាន​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ឯកទេស ជំងឺ​ទឹកនោម​ផ្អែម​ឡើយ​។ ហើយ​មុនពេល​ប្រើប្រាស់​ថ្នាំ​នេះ ត្រូវ​អាន​ការណែនាំ និង​ថ្ងៃ​ផុតកំណត់​ប្រើប្រាស់ ឲ្យបាន​ច្បាស់លាស់​។​

​ជាទូទៅ គ្រូពេទ្យ​ជំនាញ នឹង​ចេញ​វេជ្ជបញ្ជា ឲ្យ​ញ៉ាំ​ថ្នាំ​នេះ​តាម​មាត់ មួយ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ញ៉ាំ​បាយ​រួច​។ ផឹកទឹក​ឲ្យបាន​ច្រើន ពេល​ញ៉ាំ​ថ្នាំ​នេះ​។​
​កម្រិត​នៃ​ការប្រើប្រាស់​ថ្នាំ គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព និង​ការឆ្លើយតប​ទៅ​នឹង​ការព្យាបាល​។​

​ចូរ​ផឹកថ្នាំ​នេះ ឲ្យបាន​ទៀងទាត់ តាម​វេជ្ជបញ្ជា​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។