​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​គ្រឿងញៀន

ខេត្តបាត់ដំបង​៖​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ចំនួន​៣​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​    ​លោក​វរសេនីយ៍ត្រី សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​នេះ ថា កម្លាំង​ការិយាល័យ​របស់លោក​កំពុង​កសាង​រឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់ ទៅកាន់​តុលាកា​បន្ទាប់ពី​បាន​បង្ក្រាប​ជាក់ស្តែង​លើ​ករណី​លក់​ចែកចាយ និង​ផ្តល់​ទីតាំង​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​រួមទាំង​វត្ថុតាង​ជាក់ស្តែង ។ ការបង្ក្រាប​ករណី​ខាងលើ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥ វិ​ច្ឆ​កា​ក្នុង​ក្រុមទី​៦ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​     ជនសង្ស័យ​ចំនួន​៣​នាក់​ឈ្មោះ​ភិន ថា​រ៉ាវី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ឈ្មោះ​គុយ ដា​ណេ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​និង​ឈ្មោះ​សូ ភា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ព្រមទាំង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​១​ថង់​តូច​ស្មើ​០.២៤​ក្រាម ទូរ​សព្ទ័​ដៃ និង​សម្ភារៈ​សំរាប់​ជក់​មួយចំនួនទៀត​៕ 

​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​គ្រឿងញៀន
​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​គ្រឿងញៀន