កងកម្លាំងអង្គការ ណាតូ ប្រកាសត្រៀមខ្លួន ជាស្រេច ទប់ទល់ នឹងវត្តមានរុស្ស៊ី

លីសបោន៖ អគ្គលេខាធិការនៃ អង្គការណាតូ លោក ហ្សង់ ស្តូលធិនស៍ប៊ឺក បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ ថា កងកម្លាំងនៃប្រទេសជា សមាជិកទាំង អស់ បានហ្វឹកហាត់ និង ត្រៀមខ្លួនរួចជាស្រេច ហើយ នូវសមត្ថភាពតាមរយៈការធ្វើ សមយុទ្ធ យោធា “Trident Juncture” ក្នុងប្រទេសអ៊ីតាលី, អេស្ប៉ាញ, និង ប៉កទុយហ្គាល់ អស់រយៈ ពេលពីរ សប្តាហ៍កន្លងមកនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់សម្តីរបស់លោក ស្តូលធិនស៍ប៊ឺក ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានក្នុង ទីក្រុង លីសបោន ប្រទេសប៉កទុយហ្គាល់ ដូច្នេះថា “នៅរយៈពេល ប៉ុន្មានសប្តាហ៍មកនេះ កងកម្លាំងសម្ព័ន្ធមិត្តរបស់ យើង បានធ្វើការសាកល្បងនៅលើដី ក្នុងទឹក និង តាមផ្លូវអាកាស។ អ្វីៗគ្រប់យ៉ាង ត្រូវបានត្រៀមទុកជាស្រេចដើម្បី ការពារខ្លួន។”

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមពង្រាយកងកម្លាំង និង សព្វាវុធ នៅលើទឹកដីរុស្ស៊ី ជាប់ព្រំដែនជាមួយនឹង បណ្តា ប្រទេសនានា ដែលជាសមាជិករបស់អង្គការណាតូ។ ភាពតាន តឹងដោយត្រជាក់នេះ បានតម្រូវឲ្យមាន ការឆ្លើយតប នឹង ត្រៀមការពារខ្លួនឲ្យបានខ្លាំងក្លា បំផុតពីសំណាក់សមាជិកអង្គការណាតូទាំងអស់។

បន្ថែមពីនេះទៀត ប្រធានអង្គការណាតូ ក៏បានសម្តែងការព្រួយបារម្ភផងដែរ ទៅលើការ បង្កើនយោធារបស់រុស្ស៊ី នៅតំបន់បាល់ទិច, សមុទ្រខ្មៅ, និង មេឌីទែរ៉ាណេ ហើយថា ណាតូ ត្រូវតែធ្វើការទប់ទល់ចំពោះវត្តមានរបស់រុស្ស៊ី នៅតំបន់ទាំងនោះ៕

កងកម្លាំងអង្គការ ណាតូ ប្រកាសត្រៀមខ្លួន ជាស្រេច ទប់ទល់ នឹងវត្តមានរុស្ស៊ី