ឪពុកដ៏គួរឲ្យ​ស្រឡាញ់ សុខ​ចិត្ត​លក់​គ្រប់​ទ្រព្យ​សម្បត្តិ យក​ប្រាក់​នាំ​កូន​ស្រី​ដ៏​តូច​របស់​ខ្លួន ដើរ​កំសាន្ត​ជុំវិញ​ពិភព​លោក

ប៉េកាំង៖ ពិតជាមិនគួរឲ្យជឿមែនថា បុរសជាឪពុកអាយុ៣០ឆ្នាំម្នាក់ គឺលោក Zhu Chunxiao បានសម្រេចចិត្តលក់ ផ្ទះដ៏ធំ និងទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីយកប្រាក់ធ្វើដំណើរកំសាន្តជុំវិញពិភពលោកជាមួយកូនស្រីដ៏តូចរបស់ខ្លួន ក្នុងបំណងឲ្យនាងបានស្គាល់ពីវប្បធម៌ និងស្វែងយល់ជីវិតនៃពិភពខាងក្រៅ ។

លោក Chunxiao បាននិយាយថា ប្រសិនបើគាត់មិនចំណាយពេលវេលាជាមួយកូនស្រីពីឥឡូវនេះទេ គាត់នឹងបាត់បង់ ឱកាសធ្វើបែបនេះ បន្ទាប់ពីកូនស្រីធំឡើង ហើយឪពុករូបនេះបានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយប្រពន្ធ មុនពេលធ្វើរឿង នេះឡើង ។

លោក Chunxiao រស់នៅជាមួយប្រពន្ធ និងកូនស្រីដ៏តូចម្នាក់ ហើយប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តនាំកូនស្រីចាក ចេញពីទីក្រុងសៀងហៃ រយៈពេល៥ឆ្នាំ ដោយលក់អស់ទ្រព្យសម្បត្តិជាច្រើន ដើម្បីយកប្រាក់មកធ្វើដំណើរកំសាន្តជុំវិញ ពិភពលោក ក្នុងបំណងឲ្យកូនបានស្គាល់ពីរសជាតិម្ហូប ព្រមទាំងអាចយល់ដឹងពីប្រពៃណីវប្បធម៌នៅតាមបណ្តាប្រទេស ទាំងនោះទៀតផង ។

លោក Chunxiao និយាយថា មានមនុស្សជាច្រើនសួរគាត់ពីការសម្រេចចិត្តនេះ ដោយពួកគេថា កូនគាត់នៅក្មេង ណាស់មិនអាចចាំបានទេថា នាងធ្លាប់ទៅប្រទេសណាពេលដែលធំឡើង ប៉ុន្តែយ៉ាងណាក៏ឪពុករូបនេះនៅតែប្រកាន់ ជំហរនាំកូនស្រីដើរកំសាន្តដែរ ដោយមិនខ្វល់ថាគាត់ត្រូវលះបង់ផ្ទះ ឬក្រុមហ៊ុនដែលខំកសាងអស់រយៈពេល១០ឆ្នាំមកហើយ លក់យកប្រាក់ ដើម្បីបំពេញបំណងមួយនេះទេ ៕

ឪពុកដ៏គួរឲ្យ​ស្រឡាញ់ សុខ​ចិត្ត​លក់​គ្រប់​ទ្រព្យ​សម្បត្តិ យក​ប្រាក់​នាំ​កូន​ស្រី​ដ៏​តូច​របស់​ខ្លួន ដើរ​កំសាន្ត​ជុំវិញ​ពិភព​លោក

រូបផ្ទះតំណាង

  • ឪពុកដ៏គួរឲ្យ​ស្រឡាញ់ សុខ​ចិត្ត​លក់​គ្រប់​ទ្រព្យ​សម្បត្តិ យក​ប្រាក់​នាំ​កូន​ស្រី​ដ៏​តូច​របស់​ខ្លួន ដើរ​កំសាន្ត​ជុំវិញ​ពិភព​លោក已关闭评论
  • 210 views
  • Hide Sidebar
    A+
Publish on:2015/11/06  Category:កំសាន្ត