អេន យ៉ាដាវ ឆក់បាន តំណែងតួកាច និងសិចស៊ីក្នុងរឿង «វិស្សមកាលមរណៈ»

ភ្នំពេញ៖ តារាស្រីសាច់ស វ័យក្មេង កញ្ញា អេន យ៉ាដាវ ថ្មីៗនេះ ស្រាប់តែឆក់បាន តំណែងតួកាចឆ្នាស់ឆ្នើម និង សិចស៊ី នៅក្នុងរឿង «វិស្សមកាលមរណៈ» ដែលជាប្រភេទ រឿងលាយឡំ នឹងក្បាច់គុណ ឈុតឆាកស្នេហា និងមាន ការបញ្ចេញសាច់ បង្អួតភាពសិចស៊ី ក្នុងនោះនាងក៏បាន ហាក់ក្បាច់គុណ ទុកវាយតប់គ្នាជាមួយតួប្រុស ថែមទៀតផង។

ជួបសម្ភាសន៍ជាមួយ គេហទំព័រ LookingTODAY នៅក្នុងពិធីសម្ពោធរឿង «វិស្សមកាលមរណៈ» របស់ផលិតកម្ម «ចក្រវាឡពេជ្រ ភាពយន្ត» កាលពីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ តារាស្រីវ័យក្មេងដែល ប្រឡូកក្នុងពិភព សិល្បៈ បានប្រមាណ៣ឆ្នាំ កញ្ញា អេន យ៉ាដាវ បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ សម្រាប់នាងហើយ ដែលបាន ទទួលសម្តែង រឿងប្រភេទនេះ (មានក្បាច់គុណ) ហើយអ្វីដែលសំខាន់ គឺនាងបានសម្តែង ជាតួកាចឆ្នាស់ឆ្នើម និងសិចស៊ី ចេះទាំងក្បាច់គុណការពារខ្លួន។

តារាស្រីរូបស្អាតនិយម តុបតែងខ្លួនសិចស៊ីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «តាំងពីខ្ញុំចូលសិល្បៈ រហូតមកដល់ ពេលនេះខ្ញុំ មានឱកាសថតរឿង បាន៣រឿងហើយ តែអ្វីដែលខ្ញុំមានការចាប់អារម្មណ៍ និងរំពឹងថា អាចទទួលបានការ គាំទ្រខ្លាំង គឺរឿង “វិស្សមកាលមរណៈ” នេះតែម្តង ព្រោះថារឿងនេះ មានឈុតឆាកច្រើន លាយឡំគ្រប់រសជាតិ មានអ្នកនិពន្ធ និងដឹកនាំដែលមានបទពិសោធន៍ ហើយនៅក្នុងរឿងនេះ ខ្ញុំនឹងខំប្រឹងសម្តែង ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យរឿងនេះពេលថតចប់ មានលក្ខណៈពិសេសល្អ » ។

តារាស្រីមានឈ្មោះបោះសំឡេង តាមរយៈការសម្តែង រឿង «ថាខូចៗមែន» កញ្ញា អេន យ៉ាដាវ ក៏បានបង្ហាញពីចំណាប់ អារម្មណ៍ ទៅលើវិស័យភាពយន្ត របស់យើងនាពេលបច្ចុប្បន្ននេះផងដែរថា បើទោះជាពេលបច្ចុប្បន្ននេះ មានខ្សែភាព យន្តបរទេស ហូរចូលមក ក្នុងប្រទេសយើងច្រើន ក៏ដោយ តែនាងមិនមានការព្រួយបារម្ភអ្វីឡើយ ព្រោះថា នាងសង្កេត ឃើញថា ភាពយន្តរបស់យើង ក៏មានច្រើនជាងមុន ហើយរឿងនីមួយៗក៏ទទួល បានការគាំទ្រច្រើនដែរ ៕