ទារក​អាយុ ៦ ទៅ ៨ ខែ ចេះ​ធ្វើ​អ្វីខ្លះ​?

ទារក​អាយុ ៦ ទៅ ៨ ខែ ចេះ​ធ្វើ​អ្វីខ្លះ​?

•​    ​ទារក​ចេះ​វៀរ​
•​    ​ធ្វើ​ខ្លួនឯង​ឲ្យមាន​លំនឹង​
•​    ​ចេះ​លេង​របស់របរ​យ៉ាង​ស្ទាត់​ជំនាញ​
•​    ​ចេះ​បង្វិល និង​រមៀល​ខ្លួនឯង​
•​    ​យក​របស់​លេង មក​គោះ​ប៉ះគ្នា​
•​    ​ចូលចិត្ត​ចាប់​របស់របរ ដាក់ចូល​ក្នុង​មាត់​
•​    ​ពេល​កំពុង​គេង​លេង អាច​ងើបឡើង​អង្គុយ​
•​    ​អាច​ធ្វើ​ត្រាប់ តាម​ចលនា ឬ​សកម្មភាព​របស់​អ្នក​ជុំវិញខ្លួន​
•​    ​អាច​ចេះ​និយាយ​ពាក្យ​មួយ ឬ​ពីរ​ព្យាង្គ ដូចជា ប៉ា​ប៉ា ឬ ម៉ា​ម៉ា​
•​    ​ចូល​ចិត្ត​របស់​លេង ដែល​មាន​ចលនា និង​សម្លេង​
•​    ​ចូលចិត្ត​ចុច​បិទ ឬ​បើ​ក​របស់​លេង​
•​    ​អាច​ងើប​តោង​ឈរ​
•​    ​ពេល​តោង​ឈរ​ជាប់​ហើយ អាច​ព្រលែង​ដៃ​ម្ខាង រួច​លេង​របស់របរ​ណាមួយ​
•​    ​អាច​ចាប់​ចំណីអាហារ ដាក់ចូល​មាត់​ញ៉ាំ ដោយ​ខ្លួនឯង​
•​    ​បញ្ចេញ​ទឹកមុខ ថា​សប្បាយចិត្ត ឬ​ពិបាកចិត្ត​
•​    ​តោង​ឈរ ហើយ​ដើរ​បង្វិល​ជុំវិញ​តុ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។