​ពិបាកចិត្ត​ណាស់ កូន​ខ្ញុំ ចេះ​តែ​ឈាម​ច្រមុះ !!!

​ពិបាកចិត្ត​ណាស់ កូន​ខ្ញុំ ចេះ​តែ​ឈាម​ច្រមុះ !!!

​ការ​ហូរ​ឈាម​ច្រមុះ គឺជា​បញ្ហា​មួយ ដែល​ឧស្សាហ៍​កើត​លើ​កុមារ​តូចៗ ជាពិសេស ពេល​គេ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ​ច្រើនពេក​។​

​តើ​អ្នក​ត្រូវ​ធ្វើ​អ្វីខ្លះ ពេល​កូន​អ្នក​ហូរឈាម​តាម​ច្រមុះ​?
•​    ​ដាក់​កូន​របស់​អ្នក ឲ្យ​អង្គុយ​ចុះ ឬ​ទម្រេត​ខ្លួន​បន្តិច ដើម្បី​កាត់បន្ថយ​ការ​ហូរ​ឈាម​ក្នុង​ច្រមុះ​
•​    ​សង្កត់ ឬ​ច្របាច់​ខ្ទង់ច្រមុះ​របស់​កូន ដោយ​ប្រើ​មេដៃ និង​ដៃ​ចង្អុល​
•​    ​ប្រាប់​ឲ្យ​កូន​របស់​អ្នក ដកដង្ហើម​តាម​មាត់​
•​    ​បន្ត​ការ​ច្របាច់ ក្នុង​រយៈពេល ៥ ទៅ ១០ នាទី​
•​    ​សាកល្បង​ស្អំ​នឹង​ទឹកកក ដែល​រុំ​ដោយ​ក្រណាត់​
•​    ​ពេល​បាត់​ឈាម ប្រាប់​កូន​កុំ​ឲ្យ​ប៉ះពាល់​ច្រមុះ​គេ​ផ្តេសផ្តាស​
•​    ​ប្រាប់​គេ កុំ​ឲ្យ​លេង​ខ្លាំងពេក​។​
​ចូរ​នាំ​គេ​ទៅ​ជា​បន្ទាន់ ក្នុងករណី​ដែល ៖
•​    ​ការ​ហូរឈាម មាន​រយៈពេល​លើសពី ២០ នាទី​
•​    ​ការ​ហូរ​ឈាម​នេះ បណ្តាលមកពី​ការរង​របួស ឬ​ការធ្លាក់ចុះ​ពី​លើ​ទី​ខ្ពស់​ជាដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។