​កីឡាករ​ក្រុម Manchester United លេង​មិន​ល្អ អាច​ដោយសារ​បញ្ហា​សុខភាព​មាត់​ធ្មេញ​

​កីឡាករ​ក្រុម Manchester United លេង​មិន​ល្អ អាច​ដោយសារ​បញ្ហា​សុខភាព​មាត់​ធ្មេញ​

​ការសិក្សា​ជា​ច្រើន បង្ហាញ​ពី​អំពី​ទម្រង់​លេង​ធ្លាក់ចុះ របស់​ក្រុម​បិសាច​ក្រហម ថា​អាច​បណ្តាលមកពី “​បញ្ហា​ធ្មេញ​មិនល្អ​” គឺ​បានន័យថា បញ្ហា​សុខភាព​មាត់​ធ្មេញ​របស់​ពួកគេ បាន​ជះឥទ្ធិពល​អាក្រក់ ដល់​ការលេង​បាល់​នៅក្នុង​ទីលាន​។​

​ការ​សិក្សា​ក៏​បាន​បង្ហាញ​ផងដែរ​ថា ក្រុមបាល់ទាត់​ទាំងអស់ រួមទាំង Manchester United ផងដែរ គឺ​ច្រើន​តែ​ជួប​បញ្ហា​សុខភាព​មាត់​ធ្មេញ​។​ ​ស្ទើរតែ​កីឡាករ​អាជីព ៤ ក្នុងចំណោម ១០ នាក់ មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ ខណៈពេល​ដែល​ម្នាក់ ក្នុងចំណោម ២០ នាក់ ក៏​មាន​បញ្ហា​អញ្ចាញធ្មេញ​ដែរ​។​

​បញ្ហា​សុខភាព​មាត់​ធ្មេញ អាច​ជះឥទ្ធិពល​អាក្រក់ ដល់​ទម្រង់​លេង និង​សុខភាព​ទូទៅ​របស់​ពួកគេ​។​។

​កីឡាករ​ភាគច្រើន ចូល​ចិត្ត​ផឹក​ភេសជ្ជៈ​កីឡា (sports drinks) បី​បួន​ដង​ក្នុង​មួយអាទិត្យ ហើយ​វា​អាច​ជា​មូលហេតុ នៃ​បញ្ហា​មាត់​ធ្មេញ​ទាំងនេះ​។​
​ការសិក្សា​បាន​សង្កេតមើល​កីឡាករ​ចំនួន ១៨៧ នាក់ មក​ពី​ក្រុម​ទាំង ៨ ដូចជា Hull, Manchester United, Southampton, Swansea City, West Ham, Brighton and Hove Albion, Cardiff និង Sheffield United​។​

កីឡាករ​ល្បី Cristiano Ronaldo ស្អប់​ធ្មេញ​កោង​ខុសធម្មតា​របស់គេ​ណាស់ ហើយ​ក​ត្រូវ​បាន​កែសម្រួល អំឡុង​ពេល​លេងឲ្យ Manchester United ដែរ​

​ទន្ត​បណ្ឌិត​ចំនួន ៦ នាក់ បាន​ត្រួតពិនិត្យ​សុខភាព​មាត់​ធ្មេញ ជូន​ដល់​កីឡាករ​ទាំងអស់​។ តាម​ស្ថិតិ​បានឲ្យដឹងថា កីឡាករ​ប្រហែលជា ៧៣ ភាគរយ បាន​ទៅ​ជួប​ទន្តពេទ្យ ក្នុង​រយៈពេល ១២ ខែ​ចុង​ក្រោយ ហើយ ២២ ភាគរយ បាន​ប្រាប់ថា មាន​បញ្ហា​របួស​ធ្មេញ ដោយសារ​ការលេង​បាល់​។​

​កីឡាករ​ប្រហែលជា ៦៤ ភាគរយ បាន​ផឹក​ភេសជ្ជៈ​កីឡា យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយអាទិត្យ ហើយ ៥ ភាគរយ បាន​ប្រើប្រាស់​បារី​។​
​ការ​សិក្សា​ក៏​បាន​រកឃើញ​ផងដែរ​ថា កីឡាករ​ប្រហែលជា ៣៧ ភាគរយ មាន​បញ្ហា​ដង្កូវ​ស៊ី​ធ្មេញ​យ៉ាងហោច​ណាស់​ចំនួន ១ និង ៧៧ ភាគរយ ត្រូវការ​ប៉ះ​ធ្មេញ​ដែល​មាន​បញ្ហា​លើសពី ៥​។​

​សរុបទៅ កីឡាករ​ប្រហែលជា ៨៤ ភាគរយ មាន​បញ្ហា​ពុក​ធ្មេញ​យ៉ាងហោចណាស់​មួយ​គ្រាប់​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។