ប្តី​ហេង​ស៊យស្រវឹង​ស្រា​​វាយ​ប្រពន្ធ​នឹង​ដែក​បំពង់​ទីប​របួស​ធ្ងន់​ហើយ​គេច​ខ្លួន​បាត់​

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់បានរង​របួស​ធ្ងន់​សន្លប់​នៅ​នឹង​កន្លែង​ដោយសារ​ប្តី​ហេងស៊យស្រវឹងស្រាទាញ​យក​ដែក​បំពង់​ទីបវាយ​សំពង​ចំ​ក្បាល​ចំនួន​២​ដំបងបែក​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវ​គ្រូពេទ្យ​ដេរ​ច្រើន​ថ្នេរ ។ ចំណែក​បុរស​ជា​ប្តី​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ប្រពន្ធរួច​បាន​ដាក់​មេ​ប្រូច​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​សមត្ថកិច្ច​កំពុង​តែ​តាម​រក​ចាប់ខ្លួនដើម្បី​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់ ។

ហេតុការណ៍នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទីរំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៥ ​វិច្ឆិកា ​២០១៥ ​នៅ​​ក្នុងផ្ទះជន​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មានស្រុក​កំណើត​​នៅ​ភូមិ​ពាម​ឈើ​កោង ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះមានឈ្មោះ សាត ធីតា អាយុ​៣៤​ឆ្នាំ ជាក​សិករ រង​របួស​បែកក្បាលផ្នែក​ខាងលើ​ផុង​លលា​ដ៏ដេរ​អស់​ចំនួន​០៦​ថ្នេរ របួស​ជើង​ឆ្វេង និងរ​បួស​ខ្នង ​ចំណែក​ជន​ដៃដល់​ជា​ប្តី មាន ឈ្មោះ ម៉​ម ហ៊ា​ង អាយុ​៤៥​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​កាប់​ជ្រូក និង​បើកបរ​រថយន្ត ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា នាង​ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​ចំនួន​២​នាក់រស់​នៅ​ជាមួយ​ម្តាយ​នៅ​ឯ​ស្រុក​កំណើត ខេត្តកំពង់ចាម ហើយ​នាង​បាន​មក​រស់នៅ​ខេត្ត​ប៉ៃ​លិន​អស់​រយៈពេល​២​ឆ្នាំ​កន្លង​មក​ហើយ ក៏​ស្គាល់គ្នា​ជាមួយ​បុរស​ជា​ប្តី​តិរច្ឆាន​ខាងលើ ហើយ​​យក​គ្នា​ជា​ប្តី​ប្រពន្ធ ដោយ​គ្មាន​ចាស់ទុំ​ណា​ដឹង​ឮ​នោះ​ទេ ។

នាង​បន្ត​ទៀត​ថា ក្រោយ​ពេល​យក​គ្នាជា​ប្តី​ប្រពន្ធ​ប្តី​ចិត្ត​អប្រិយ​ម្នាក់​នេះតែងតែ​រករឿង​ជេរ​បញ្ចោ និង​វាយដំ​ទាត់​ធាក់​ស្ទើរតែ​រាល់ថ្ងៃរហូត​ដល់​នាង​ទ្រាំ​មិន​បាន​ក៏​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល ហើយ​​​ធ្វើ​កិច្ចសន្យា​ឈប់វាយដំ​ទៅ​លើ​នាង​ទៀត ។ ប៉ុន្តែ​ក្រោយមក​បាន​ប្រហែល​២​ទៅ​៣​ខែ ស្រាប់តែ​នៅ​យប់​កើតហេតុ ខណៈ​នាង​ដេក​នៅ​ក្នុងផ្ទះ​សុខ​ៗ ស្រាប់តែ​លោក​ប្តី​ហេងស៊យ​មក​ពី​ស៊ីឈ្នួល​កាប់​ជ្រូក​ឱ្យ​គេ ស្ថិត​ក្នុង​ភាព​ស្រវឹង​អួរ​ទី​ណួ បាន​មក​រករឿង​នាង​ដែល​កំពុង​តែ​ដេក​នៅ​ក្នុងផ្ទះ ដោយ​ជេរ​ប្រមា​ថ​ដល់​ម្តាយ​នាង​សព្វបែបយ៉ាង លុះ​ទ្រាំ​មិន​បាន​នាង​ក៏​ជេរ​តបត​ទៅ​វិញ ស្រាប់តែ​ជន​ដៃដល់​បាន​ទាញ​យក​ដែក​បំពង់​ទីប វាយ​ទៅ​លើ​នាង​ជា​ច្រើន​ដំបង បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ជោគ​ខ្លួន និង​ខ្នើយសន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

ចំណែក​​នគរបាល​បានឱ្យ​ដឹង​ថា ករណី​អំពើ​ហិង្សា​ខាងលើបាន​កើត​ឡើងជា​ញឹកញាប់ ដោយពេល​ខ្លះ​ប្តី​នាង​បាន​ច្របាច់.ក​ស្ត្រី​រង​គ្រោះ​ស្ទើរ​ក្ស័យបណ្តាល​ឱ្យ​សន្លប់​នៅ​ក្នុងផ្ទះ រួច​ទើប​លែង​វិញ ។ ម្យ៉ាងវិញទៀត បុរស​រូប​នោះ​ជា​មនុស្ស​ញៀន​ថ្នាំ​ញៀន ដោយ​ប្រើប្រាស់​ថ្នាំ​ញៀន​អស់​រយៈពេល​ជា​យូរ​មក​ហើយ៕