សព​កម្មករ​លិច​ទូក​នៅ​ម្ដុំ​កោះដែកគោល រកឃើញ​នៅ​កោះ​ម្នាស់​

ព្រះសីហនុ: កម្មករ​ទូ​នេសាទ ម្នាក់​ដែល​បាត់​ខ្លួន​ពេល​លិច​ទូក​នៅមុខ កោះដែកគោល​កាលពី​ថ្ងៃទី១ ខែវិច្ឆិកា នោះ​ពេលនេះ​សមត្ថកិច្ច​បាន​ស្វែងរក សព​ឃើញ​ហើយ​នៅក្បែរ​កោះម្នាស់ ជិតគ្នា​និង កោះរ៉ុង​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​សាកសព កម្មករ​ទូក​នេសាទ​ឈ្មោះ សែត សុភាព អាយុ​២៧​ឆ្នាំ ជា កម្មករ​ទូក​នេសាទមាន​ទីលំនៅ​ភូមិ ត្រញំងជ្រៃ ឃុំ​ត្រញំង​ធំ ស្រុក​ទឹកឈូរ ខេត្ដ​កំពត ។ ហើយសាកសព​ត្រូវបាន បាន​សាច់ញាតិ មក​ទទួល​យកទៅ ទីលំនៅ​កាលពី​ថ្ងៃទី​៥ខែវិច្ឆិកា ឆ្នាំ ២០១៥ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម  ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា វេលា​ម៉ោង​១២​អា​ធ្រា​ត្រ មាន​ទូកវែង​មួយគ្រឿងបាន​ត្រូវ​ខ្យល់​បាក់​បោក​លិច​នៅ ក្បែរ​កោះដែកគោល មុខ​កំពង់ផែ​ក្រុងព្រះសីហនុ ខណៈ​មាន​ភ្លៀងខ្យល់​ព្យុះ ហើយ​នៅពេល​លិច​ទូក​នោះ​ភ្លាម​កម្មករ​ទូក៣​នាក់ ត្រូវបាន​សង្គ្រោះ​មកលើ​គោក ទាន់ពេលវេលា រីឯ​ជនរងគ្រោះ​បាត់​ខ្លួន​រកមិនឃើញ​៕​