ក្រុម​ប៉េតង់​នារី​កម្ពុជា​ចាញ់ ​ម្ចាស់​ផ្ទះ​ថៃ​ឡើង​​ជុំ​ទី​៥​ដោយ​ពិន្ទុ ១១-១០ ជើង​ឯក​ពិភពលោក​


ក្រុម​ប៉េតង់​នារី​កម្ពុជា​ចាញ់ ​ម្ចាស់​ផ្ទះ​ថៃ​ឡើង​​ជុំ​ទី​៥​ដោយ​ពិន្ទុ ១១-១០ ជើង​ឯក​ពិភពលោក​

ក្រុម​កីឡា​ការិនី​ប៉េតង់​កម្ពុជា​បាន​ចាញ់​ក្រុម​កីឡា​ការិនី​ម្ចាស់​ផ្ទះ​ថៃ​ដោយ​លទ្ធផល​យ៉ាង​ប្រផុត​ប្រផើយ​បំផុត​គឺ​១១-១០ នៅ​ក្នុង​ជុំ​ទី​៥។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ព័ត៌មាន​ពី​ប្រទេស​ថៃ។ ចាប់​ផ្តើម​ការប្រកួត​កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​នាំ​មុខ​ថៃ​១០-៤ ទៅ​ហើយ ប៉ុន្តែ​ចាញ់​ម៉ោង​ថៃ​ដែល​បណ្តាល​ឲ្យ​គេ​តាម​ពី​ក្រោយ​រហូត​ឈ្នះ​ដោយ​ពិន្ទុ​១១-១០។ ប្រភព​ដដែល​​​បញ្ជាក់​ថា ទោះ​យ៉ាង​ណា​ក្រុម​កម្ពុជា​នៅ​តែ​ឈរ​លេខ៤​ក្នុង​ពូល​ និង​ត្រូវ​ចាប់​ឆ្នោតតាម​កុំព្យួទ័រ​ដើម្បី​​ប្រកួត​ជុំ​​បន្ត​បន្ទាប់​ទៀត​​ទើប​រក​ឃើញ​ក្រុម​នៅ​វគ្គ៨​ក្រុម​ចុង​ក្រោយ។

 

ក្រុម​ប៉េតង់​នារី​កម្ពុជា​ចាញ់ ​ម្ចាស់​ផ្ទះ​ថៃ​ឡើង​​ជុំ​ទី​៥​ដោយ​ពិន្ទុ ១១-១០ ជើង​ឯក​ពិភពលោក​ ការ​ប្រកួត​រវាង​ប៉េតង់​ថៃ និង​កម្ពុជា (រូបថត៖ Chantrea  Oum)

 

កីឡាការិនី​ប៉េតង់​ដែល​វាយ​ជា​ក្រុម​ទាំង​៣​នាក់​មាន កីឡាការិនី​អ៊ុក ស្រីមុំ​, ​អ៊ុំ ចន្ទ្រា និង អ៊ុន ស្រី​យ៉ា៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​
ប្រភព៖ world-championships-women