រថយន្ត​ឡិច​ស៊ី​សប​ន្លំ​ដឹកឈើ​គ្រញូង ត្រូវ​សមត្ថ​​កិច្ច​ស្ទាក់​ចាប់បាន​នៅ​ស្រុក​ក្រគរ​

Sanofi

ជា​ញឹកញាប់​សកម្មភាព​លួច​ដឹកឈើ​ប្រណិត ជាពិសេស​ឈើ​គ្រញូង ដែល ដឹក​ចេញពី​ភ្នំ​ឧិ​រ៉ា​ល់​ក្នុង​ទឹកដី​ខេត្តពោធិសាត់ ឆ្ពោះ​មក​ភ្នំពេញ តែងតែ​កើតមាន ជា​ញឹកញាប់ ដោយ​រថរ​ន្ត​ទំនើបៗ​។ ហើយ​លើក​នេះ មាន​រថយន្ត​ប្រភេទ​ឡិច​ស៊ី​ស RX300 មួយគ្រឿង ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឈរជើង​នៅ​គោលដៅ​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​រ​ចំបក់ ស្រុក​ក្រគរ ស្ទាក់​ឃាត់​កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​ឈើ​ប្រណីត ដែល​គេ​លួច​ដឹក​តាម​រថយន្ត​ទំនើប​នេះ ជា​ប្រភេទ​គ្រញូង​មាន​ចំនួន​៤៩​ដុំ បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​ភូមិ​ក្បាលដំរី​នោះ រថយន្ត​ទំនើបៗ​ដែល​ដឹកឈើ ប្រណិត​ទាំងអស់នេះ គឺ​ដឹក​ស្ទើ​តែ​ជា​រៀងរាល់ថ្ងៃ តែ​សមត​កិច្ច ចាប់​មិនបាន ឬមួយ​ធ្វើ​មិនឃើញ តែបើ លើក​នេះ ចរចា​គ្នា​ត្រូវ​ប្រហែលជា​ចាប់​មិនបាន​ឡើយ​។​

​យោងតាម​សមត្ថកិច្ច​នៅ​ទី​នោះបាន​ឲ្យ​ដឹងថា ការឃាត់​ចាប់​រថយន្ត​លួច​បន្លំ​ដឹកឈើ​នេះ គឺមាន​ការ ចូលរួម​ពី​រដ្ឋបាល​ព្រៃឈើ នគរបាល និង​កងរាជអាវុធហត្ថ​។ តែ​យ៉ាងណាក៏ដោយ ការចាប់​នេះ គេ​មិនអាច​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​នោះបានទេ​។​យោងតាម​ប្រភព​មួយទៀត​បាន​និយាយថា កន្លងមក​រថយន្ត​ដឹកឈើ​ទាំងអស់នេះ បាន​ចរាចរណ៍​ដឹកឈើ​តាមផ្លូវ​ជាតិ​លេខ​៥ យ៉ាង គគ្រឹកគគ្រេង ហើយ​សមត្ថកិច្ច​មួយចំនួន​នៅតាម​ដងផ្លូវ ខ្លះ​ក៏​បិទ​ភ្នែក​យកលុយ​អនុ​​ញ្ញា​ត្តិ​ឲ្យ​ការដឹកជញ្ជូន​នោះ​ទៅដោយ​រលូន​៕  សុ ថា​ត់​


Related