មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

មាន​ហាង​អាហារ​ Fast food ជា​ច្រើន​កន្លែង​នៅ​ភ្នំពេញ ប៉ុន្តែ​បើ​អ្នក​ចង់​ទទួល​ទាន​អាហារ​ទាំង​នោះ​ជាមួយ​រសជាតិ​ឆ្ងាញ់​ដែល​ផលិត​ពី​កូន​ខ្មែរ​ ញ៉ាំ​ឆ្អែត ព្រម​ទាំង​ចំណេញ​ប្រាក់​កាស​ទៀត​ វា​ពិត​ជា​រឿង​លំបាក​ណាស់។

 

 

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

 

នំ​ Bagel មួយ​ដុំ រួម​ទាំង​ដំឡូង​ចៀន និង​ទឹក​ក្រូច​មួយ​កំប៉ុង​ចំណាយ​ត្រឹម3$​ អាច​ទទួល​បាន​ពី​ហាង Angkor Khmer Coffee & Bakery ។

 
បើ​តាម​ម្ចាស់​ហាង លោក តាំង សម្បត្តិ ប្រាប់​ថា នំ Bagel នេះ​ផលិត​ដោយ​ហាង​ផ្ទាល់​ដោយ​ប្រើ​គ្រឿង​ផ្សំ​ល្អ​ៗ មិន​ទិញ Frenchise ពី​បរទេស​ឡើយ។ សាច់​នំ​ធ្វើ​ពី​ម្សៅ​ដែល​ផលិត​ដោយ​ខ្លួន​ឯង​ដោយ​យក​ទៅ​ស្ងោរ​និង​ដុត ធ្វើ​ឲ្យ​សាច់​នំ​ហាប់​ណែន​ល្អ​ ។ ចំណែក​សាច់​គោ​​ប្រឡាក់​ជា​មួយ​ប្រេង​ខ្យង​និង​អំបិល​ដោយ​មិន​ប្រើ​ប៊ីចេង​យក​ទៅ​ចៀន​ឲ្យ​ឡើង​ពណ៌​ឈ្ងុយ ដាក់​បន្តុប​លើ​គ្នា​មាន​ប៉េងប៉ោះ ខ្ទឹម​បារាំង សាឡាត់ និងCheese ។ ពេល​ចាប់​កាន់​ញ៉ាំ​បញ្ចូល​គ្នា​ជ្រលក់​ជាមួយ​រសជាតិ​ទឹក​ប៉េងប៉ោះ​ជូរ​អែម កាន់​តែ​ធ្វើ​ឲ្យ​ឆ្ងាញ់​មិន​ទ្រ​លាន់ ប្លែក​តែ​ម្ដង។

 

ជាមួយ​នឹង​ការ​ផ្ដល់​ជូន​ពិសេស​នេះ លោក​អ្នក​អាច​ទទួល​ទាន​យ៉ាង​ឆ្ងាញ់​ពិសា​ព្រម​ទាំង​តម្លៃ​ធូរ​ថ្លៃ​ផង​ដែរ។ ក្រៅ​ពី​នេះ ហាង Angkor Khmer Coffee & Bakery ក៏​មាន​លក់​ ភេសជ្ជៈ កាហ្វេ ស្រា​ក្រឡុក នំ ​Cream Caramel ឈ្ងុយ​ផ្អែម ព្រម​ទាំង​នំ Croissant ផង​ដែរ ដែល​គ្រប់​មុខ​អាហារ​ទាំង​នេះ​មាន​តម្លៃ​មិន​លើស​ពី​២$​ឡើយ។ ជាមួយ​តម្លៃ​ធូរ​ថ្លៃ​សមរម្យ លោក​អ្នក​ក៏​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​ចំនួន10% ចំពោះ​ភេសជ្ជៈ​ទាំង​អស់ និង​៣០% សម្រាប់​នំ ដែល​មាន​ចាប់​ពី​ចន្លោះ​ម៉ោង​៥​ល្ងាច-៨:៣០​យប់។

 
ចង់​ទទួល​បាន​នូវ​អាហារ​ឆ្ងាញ់​បែប​ស្នាដៃ​កូន​ខ្មែរ​ជាមួយ​បរិយាកាស​ស្រស់​ស្អាត​ត្រជាក់​ចិត្ត ផាសុកភាព​ប្រកប​ដោយ​ភាព​អន្លង់អន្លោច​ជាមួយ​ភ្លេង​កំដរ​យ៉ាង​ស្រទន់​ចិត្ត កុំ​ភ្លេច​មក​ហាងAngkor Khmer Coffee & Bakery ដែល​មាន​អាសយដ្ឋាន ផ្ទះលេខ #២២A ផ្លូវ​១១២ សង្កាត់​ផ្សារដេប៉ូ៣ ខណ្ឌ​ទួល​គោក។ ឬ​អាច​ទំនាក់ទំនង​លេខ ០៩៣ ​៨៨​១ ៨​២៨៕

 

 

 

 

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

លោក តាំង សម្បត្តិ​ ម្ចាស់​ហាង Angkor Khmer Coffee & Bakery

 

 

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

 

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

 

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

 

មាន​លុយ​ត្រឹម​៣$ ទៅ​ញ៉ាំ​ Fast food បែប​ខ្មែរ ឯ​ណា​ឆ្ងាញ់​ហើយ​ឆ្អែត?

 

 

 

អត្ថបទ៖ លឹម សុ​នា​