ហត្ថលេខា​ Abraham Lincoln ដាក់​លក់​បាន​ ២,២លានដុល្លារ

ហត្ថលេខា​ Abraham Lincoln ដាក់​លក់​បាន​ ២,២លានដុល្លារ

ហត្ថលេខា​​​របស់​អតីត​ប្រធានាធិបតី​អាមេរិក ​​លោក Abraham Lincoln ​ដែល​សរសេរ​ដោយ​ដៃ​​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន​ត្រូវ​គេ​ធ្វើឃាត ​បាន​ដាក់​​​លក់​ដេញ​ថ្លៃ​បាន​ ២,២លានដុល្លារ​នៅ​ទីក្រុង​ញ៉ូយ៉ក​ សហរដ្ឋ​អាមេរិក។

 

ហត្ថលេខា​ Abraham Lincoln ដាក់​លក់​បាន​ ២,២លានដុល្លារ

 

អ្នក​រៀប​ចំ​ការ​លក់​ដេញ​ថ្លៃ​នេះនិយាយ​ថា ឯកសារ​របស់​ Lincoln ​បាន​សរសេរ​នូវ​សារ​ពិសេស​ចុងក្រោយ​នៃ​សន្ទរកថា​​ល្បី​ៗ​ ក្នុង​នាម​ជា​ប្រធានាធិបតី​អាណត្តិ​ទីពីរ​របស់​លោក ដែល​បាន​លក់​​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ​​​ដោយ​បាន​តម្លៃ​ថ្លៃ​ជាង​ពីរ​ដង​ហួស​​ការ​រំពឹង​ទុក។

 

​​ក្នុង​សន្ទរកថា​​ទីពីររបស់​ Lincoln ​ដែល​បាន​ធ្វើឡើង​កាលពី​ខែមិនា​ ឆ្នាំ១៨៦៥ ​បង្កប់​ជាមួយ​ឃ្លា​​ដ៏​ល្បី​ឈ្មោះ​ដល់​បច្ចុប្បន្ន​ថា «With malice toward none; with charity for all» មានន័យថា ​សុំ​ឲ្យ​មនុស្ស​ល្អ​ទាំង​អស់​​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រួបរួម​ប្រទេស និង​ជួយ​អ្នក​ដែល​ជួប​បញ្ហា​​ពី​មុន​ ដើម្បី​​បាន​សន្តិភាព​​ទាំង​អស់​គ្នា។ លោក​បាន​សរសេរ​​​នៅ​ក្នុង​សារ​ចុង​ក្រោយ បន្ទាត់​ទី ១៣ និង​បាន​ចុះ​ហត្ថលេខា ជូន​កូន​ប្រុស​វ័យ១០​ឆ្នាំ​របស់​លោក John Palmer Usher ដែល​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​។

 

ហត្ថលេខា​ Abraham Lincoln ដាក់​លក់​បាន​ ២,២លានដុល្លារ

 

លោក​អតីត​ប្រធានាធិបតី​អាមេរិក​ទី​១៦ ដែល​លោក​អ្នក​ធ្លាប់​​ឃើញ​លើ​ក្រដាស​ប្រាក់៥ដុល្លារ​​រូប​នេះ​ ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ ៦សប្តាហ៍​ បន្ទាប់​ពី​សរសេរ​សារ​នេះ​រួច។ ឯកសារ​នេះ​ ត្រូវ​បាន​រក្សា​ទុក​​នៅ​ក្នុង​គ្រួសារ Usher តាំងពី​ពេល​នោះ​មក និង​ជា​អ្នក​​យក​ដាក់​ដេញ​ថ្លៃ​ពេល​នេះ​តែ​ម្ដង។ ​ផ្ទះ​លក់​ដេញ​ថ្លៃ​​នៅ​ទីក្រុង​ដាឡាស់ ​និយាយ​ថា អ្នក​ទិញ​ឯកសារ​​នេះ​បាន​ស្នើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឡើយ​៕

 

ចុចអាន៖ រក​ឃើញ​រតនសម្បត្តិ​មហាសាល ក្នុង​ផ្នូរ​ស្ដេច​ចម្បាំង​ក្រិក​ជាង៣,៥ពាន់​ឆ្នាំមុន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ abcnews