មន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ យកអង្ករ៦តោន ទៅប្រគល់ជូន កងទ័ព នៃវរៈសេនាតូចលេខ ៤០៦ និង ៤០៧

ឧត្តរមានជ័យ៖ អង្ករចំនួន ០៦ តោន ដែលជាការឧបត្ថម្ភ ប្រចាំខែរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួង ធនធានទឹក និងឧតុនិយម ត្រូវបានលោក ឃិណ ញាណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ រួមនឹងក្រុមការងារ យកមកប្រគល់ជូនបងប្អូន កងទ័ពនៃវរៈសេនាតូចលេខ ៤០៦ និង ៤០៧ ដែលកំពុងឈរជើង ការពារព្រំដែន ប្រចាំនៅប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។

ជាមួយនឹងការប្រគល់ជូននូវអង្ករប្រចាំខែ លោក ឃិណ ញាណ ក៏បានលើកឡើងនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពី សំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទទាំងអស់ ជូនចំពោះបងប្អូនវរៈកងទ័ពដែលកំពុង ឈរជើងយ៉ាងអង់អាចក្លាហាន ការពារទឹកដីនៅ សមរភូមិ មុខនេះ ។

ជំនួសមុខឱ្យកងទ័ពទាំងអស់នៃវរៈសេនាតូច ទាំងពីរ លោក ទៀង សាខន មេបញ្ជាការវរៈសេនាតូច លេខ ៤០៦ និងលោក ប៊ូ ប៊ន មេបញ្ជាការវរៈសេនាតូចលេខ ៤០៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ទាំងអស់ ដែលតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនកងទ័ពនៅសមរភូមិមុខ និងជួយឧបត្ថម្ភគាំទ្រជាប់ជាប្រចាំ ៕