ប្រាក់មួយលានរៀល និងអង្ករ៦បាវ ឧបត្ថមបុណ្យសព អតីតមន្រ្តីអាវុធហត្ថ

កំពង់ស្ពឺ ៖ អតីតមេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកគងពិសីម្នាក់ ដែលបានចូលនិវត្តន៍ ទៅហើយនោះ បាន ស្លាប់បាត់បង់ជីវិត ដោយសារជំងឺ លើសឈាម កាលពីវេលាម៉ោង ៤ និង៣០នាទីព្រឹក នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ នៅក្នុងភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្កកំពង់ស្ពឺ  ។

ដោយមើលឃើញពីទុក្ខលំបាកទីទាល់ក្រ របស់គ្រួសារសព មន្រ្តីចូលនិវឌ្ឍន៏ខាង លើព្រឹកថ្ងៃទី០៦ ខែវិច្ចិកា ឆ្នាំ ២០១៥ លោកឧត្តម សេនីយ៍ត្រីជួ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានចាត់ចែងក្រុមការងារ របស់អង្គភាព ដើម្បីនាំយកថវិការ និងសម្ភារៈ មួយចំនួន ទៀតទៅប្រគល់ជូន ក្រុមគ្រួសាររបស់ លោក រ័ត្ន សារី សម្រាប់រៀបចំធ្វើ បុណ្យសព ។ ដោយក្រុមគ្រួសារបានទទួល ប្រាក់ឧបត្ថម ១លានរៀល និបអង្ករ៦បាវរបស់បញ្ជា ការដ្ឋានកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ។

ដោយឡែកសមត្ថកិច្ចបានបញ្ជាក់ថា អតីតមន្ត្រីកងរាជអាវុធហត្ថ ស្រុកគងពិសី បាន ស្លាប់សារតែគាត់មានជំងឺ លើសឈាម ប្រចាំកាយជាយូឆ្នាំមកកន្លងមកហើយ ហើយស្លាប់របស់ជនរងគ្រោះពុំមានពាក់ព័ន្ធ នឹងបញ្ហាអ្វីផ្សេង ឡើយ ។

ស្រ្តីឈ្មោះសាយ អុល អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធអតីមន្ត្រីអាវុធហត្ថបានថ្លែង អំណរគុណដល់ មេបញ្ជាការមេបញ្ជា ការរង ដែលបានយកចិត្តទុកដាក់ ក្នុងពិធីបុណ្យ សពប្តីរបស់គាត់ ។ ដោយគាត់ប្រាប់ថា ប្តីគាត់ មានជំងឺលើស ឈាម ជាច្រើនឆ្នាំកន្លង មកហើយ ដោយលេបថ្នាំជាប្រចាំថ្ងៃ ប៉ុន្តែរយៈពេល ២ថ្ងៃមកនេះដាច់ថ្នាំមិន ទាន់បាន ទៅទិញ។ មុនស្លាប់គាត់បានស្រែកហៅ ឱ្យជួយដោយសារស្ទះដង្ហើម ពេលនោះក៍ជួយធ្វើចលនាបេះដូង និងបាន ឱ្យសាច់ញាតិហៅពេទ្យ ប៉ុន្តែគ្រូពេទ្យមិនមកទេ មួយសន្ទុះបានដាច់ខ្យល់ស្លាប់តែម្តង ៕