ស្នាម​សាក់​លើ​ដងខ្លួន​បេ​ក​ខាំ មាន​តម្លៃ​ប្រហែល​83.000​ដុល្លារ

កាសែត «​ដឹ​សាន់​» របស់​អង់គ្លេស​បាន​គណនា​តម្លៃ​ស្នាម​សាក់​ទាំង​តូច​ទាំង​ធំ​ចម្រុះ​គ្នា​នៅ​លើ​ដងខ្លួន​ដេ​វី​ដ បេ​ក​ខាំ អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បី​របស់​អង់គ្លេស​មាន​ប្រហែល​៥៤.០០០​ផោន ឬ​៨៣.០០០​ដុល្លារ ។ ស្នាម​សាក់​ចុង​ក្រោយ​របស់​បេ​ក​ខាំ គឺ​ស្ថិត​នៅ​បាតដៃ​ជា​រូបគំនូរ​របស់​កូនស្រី​ហា​ព័រ សេ​វ៉េ​ន មាន​តម្លៃ​ប្រហែល​៤០០​ផោន ខណៈ​មុន​នេះ​ជា​រូប​ផ្កា​កុលាប នៅ​ត្រង់​.​ក ដើម្បី​ឧទ្ទិស​ដល់​កូនពៅ​នៃ​ត្រកូល​បេ​ក​ខាំ មាន​តម្លៃ​៨០០​ផោន ។ ចំណែក​ស្នាម​សាក់​លើក​ដំបូង​ស្ថិត​នៅ​បរិវេណ​ដៃ​មាន​តម្លៃ​សរុប​៣.៩០០​ផោន បើ​សរុប​រួម​នៅ​លើ​ដងខ្លួន​មាន​តម្លៃ​ដល់​ទៅ​៥៤.០០០​ផោន ។ តម្លៃ​ស្នាម​សាក់​ខាងលើ​សម្រាប់​ដេ​វី​ដ បេ​ក​ខាំ ចាត់​ទុក​ថា ជា​រឿង​ធម្មតា ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​អាស៊ី​គឺ​មាន​តម្លៃ​ថ្លៃ​មិនធម្មតា ៕