សេ​រ៉េ​ណា បង្ហាញ​ភាព​ក្លាហាន​រត់​តាម​ចាប់​ចោរឆក់​ទូរស័ព្ទ

សេ​រ៉េ​ណា វី​ល្លៀម កីឡាការិនី​វាយ​កូន​បាល់​ដ៏​ល្បី​នៅ​លើ​ពិភពលោក បាន​ជួប​ហេតុការណ៍​នឹក​ស្មាន​មិន​ដល់​មួ​ួ​យ ដោយ​ចោរ​ម្នាក់​បាន​ព្យាយាម​ឆក់​ទូរស័ព្ទ​នាង តែ​រត់​អត់​រួច​ដោយសារ​នាង​ដេញ​តាម​ក្របួច​ជាប់​ហើយ​យក​ទូរស័ព្ទ​បាន​មក​វិញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង ពេល​នាង សេ​រ៉េ​ណា វី​ល្លៀម កំពុង​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្តភក្ដិ​នៅ​ឯ​អាហារ​ដ្ឋា​ន​មួយ​កន្លែង ហើយ​ត្រូវ​បុរស​ដែល​អង្គុយ​ក្បែរ​ឆក់​យក​ទូរស័ព្ទ​នាង​ដែល​ដាក់​លើ​តុ​រត់គេច​ខ្លួន ។ ភ្លាម​នោះ​នាង​បាន​រត់​ដេញ​តាម​ចាប់ចោរ​នោះ​ជាប់ រួច​យក​ទូរស័ព្ទ​នោះ​បាន​មក​វិញ​ធ្វើ​ឱ្យ​ភ្ញៀវ​ក្នុង​អាហារ​ដ្ឋា​ន​នោះ​ទះដៃ​អបអរ​កោតសរសើរ​ពី​ភាព​ក្លាហាន​របស់​នាង​យ៉ាង​ខ្លាំង ៕