ចិន និង វៀតណាម ព្រមព្រៀងលើការ សិក្សាគម្រោង កសាងផ្លូវដែក

ហាណូយ៖ ប្រទេសចិន និង វៀតណាម បានឈានទៅដល់ កិច្ចព្រមព្រៀងមួយជាមួយគ្នា ហើយនៅថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ទៅលើការសិក្សា លម្អិតស្តីពីគម្រោង កសាងផ្លូវដែករួមគ្នា។ នេះបើតាមការ ផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ជុំវិញដំណើរ ទស្សនកិច្ចលើកដំបូង របស់លោក ស៊ី ជិនពីងទៅកាន់ ប្រទេសវៀតណាម។

ប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នា ទៅលើឯកសារ ស្តីពីការសិក្សាដែលអាចទៅរួច ចំពោះគម្រោងការកសាង ផ្លូវដែក ដែលភ្ជាប់ទីក្រុងហាណូយ ឡៅកៃ និង ហៃផុត នៃភាគ ខាងជើងប្រទេសវៀតណាម។ បន្ថែមពីនេះទៀត ប្រធានាធិបតីចិន និង វៀតណាម ក៏បាន ប្តេជ្ញាបង្កើតនូវអនាគតដ៏ភ្លឺស្វាង សម្រាប់ទំនាក់ទំនងទ្វេភាគី ផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលោក ស៊ី ជិនពីង រយៈពេលពីរថ្ងៃមកកាន់វៀតណាម ដែល គិត ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា មកនេះ គឺកើតឡើង បន្ទាប់ពីប្រទេសទាំងពីរត្រូវបានគេមើល ឃើញ ថាទទួលរងនូវភាពតានតឹង ជាប្រវត្តិ សាស្ត្រ ស្តីបញ្ហាសមុទ្រចិនខាងត្បូង ហើយភាព តានតឹង នេះមិនធ្លាប់កើតមាននោះទេ ក្នុងចំណងការទូត ដែល មានរយៈពេល ៦៥ ឆ្នាំមកនេះ៕

ចិន និង វៀតណាម ព្រមព្រៀងលើការ សិក្សាគម្រោង កសាងផ្លូវដែក