កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ

កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ

ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​អាហ្វហ្គានីស្ថាន ក្នុង​​ជំនួប​ជើង​ទី២ នៃ​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ពូល​E ជុំ​ទី២ នៅ​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ខាង​មុខ។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​លើ​ទឹក​ដី​កណ្ដាល​នា​ប្រទេស​អ៊ីរ៉ង់ ដោយសារ​ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​ញាំញី​ដោយ​ភ្លើង​សង្គ្រាម ឯ​តម្លៃ​សំបុត្រ​វិញ​ជាង ៣​ដុល្លារ​ប៉ុណ្ណោះ។

 

កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ
ក្រុម​អាហ្វហ្គានីស្ថាន​ពេល​ប្រកួត​នៅ​កម្ពុជា​ជើង​ទី១

 

​​​​សហព័ន្ធ​កីឡា​បាល់​ទាត់​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​សម្រេច​ជ្រើស​រើស​យក​ប្រទេស​អ៊ីរ៉ង់​ជា​ទឹក​ដី​កណ្ដាល​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូលEជើង​ទី២ ជុំ​ទី២ ដែល​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Takhti នៃ​ទីក្រុង​តេអ៊ីរ៉ង់ ប្រទេស​អ៊ីរ៉ង់។

 

កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ
​កីឡដ្ឋាន Takhti ប្រទេស​អ៊ីរ៉ង់

 

ចំពោះ​សំបុត្រ​​ចូល​រួម​ទស្សនា​ការ​ប្រកួត សហព័ន្ធ​កីឡា​បាល់ទាត់​នែ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​កំណត់​ជា​រូបិយប័ណ្ណ​នៃ​ប្រទេស​អ៊ីរ៉ង់។ តម្លៃ​សំបុត្រ​មួយ​ស្មើ​នឹង ១០០០០​តូមែន(១តូមែន=១០​រៀល​អ៊ីរ៉ង់) គិត​ជា​ដុល្លារ​ប្រហែល ៣,៣០​ដុល្លារ៕

 

កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ
 

កម្ពុជា​នឹង​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន​​នៅ​អ៊ីរ៉ង់ ឯ​តម្លៃ​សំបុត្រ​ក៏​ចេញ​ហើយ​ដែរ
 

អត្ថបទ៖ គង់ វិសាល