Justin Bieber ដល់​ថ្នាក់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ម្ដាយ

Justin Bieber ដល់​ថ្នាក់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ម្ដាយ

នៅ​ក្នុង​បទ​សម្ភាសន៍​ថ្មី​មួយ Billboard តារា​ចម្រៀង Justin Bieber បាន​ទទួល​ស្គាល់​ថា​ទំនាក់ទំនង​រវាង​ខ្លួន​​ជាមួយ​ម្ដាយ​ដែល​ធ្លាប់​តែ​ជិត​ស្និទ្ធ​កាល​ពី​មុន​នោះ ឥលូវ​នេះ​បាន​​ក្លាយ​ជា​ផេះ​ផង់​ហើយ។

 

Justin Bieber ដល់​ថ្នាក់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ម្ដាយ

 

បើ​ទោះ​ជា​​​ស្ដាប់​ទៅ​ពិបាក​នឹង​ទទួល​យក​បាន​ក៏​ពិត​មែន តែ​តារា​ចម្រៀង​​សញ្ជាតិ​កាណាដា Justin Bieber និង​ម្ដាយ​របស់​ខ្លួន Pattie Mallette ដែល​ធ្លាប់​តែ​ស្អិត​រ​មួត​នឹង​គ្នា​នោះ​ពេល​នេះ បាន​ឃ្លាត​ឆ្ងាយ​ពី​​គ្នា​ហើយ។

 

ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​ទស្សនាវដ្ដី​ Billboard ដែល​​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា Justinបាន​និយាយ​ពី​ចំណង​ទំនាក់​ទំនង​រវាង​ខ្លួន​និង​អ្នក​ម្ដាយ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ តារា​ចម្រៀង​វ័យ ២១ ឆ្នាំ​បាន​ទទួល​ស្គាល់​ថា​ រវាង​ខ្លួន​និង​ម្ដាយ​គឺ​គ្មាន​​ទំនាក់​ទំនង​នឹង​គ្នា​​ទៀត​ទេ​នៅ​ពេល​នេះ​។ “ខ្ញុំ​និង​ម្ដាយ​ខ្ញុំ ឃ្លាត​ឆ្ងាយ​ពី​គ្នា​ដោយ​សារ​ខ្ញុំ​​បាន​ធ្វើ​​រឿង​អាម៉ាស់​ច្រើន​ពេក ខ្ញុំ​មិន​ចង់​ឲ្យ​ម្ដាយ​ពិបាក​ចិត្ត​ដោយ​សារ​រូប​ខ្ញុំ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​គាត់​កើត​ទុក្ខ​ដោយ​សារ​ខ្ញុំ​ច្រើន។ យើង​ទាំង​ពីរ​មិន​​និយាយ​រក​គ្នា​អស់​រយៈ​ពេល​យូរ​មក​ហើយ​ ហើយ​ខ្ញុំ​គិត​ថា​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​រយៈ​មុន​ពេល​រឿង​អ្វី​ៗ​គ្រប់​យ៉ាង​ក្លាយ​ទៅ​ជា​ធម្មតា​វិញ”។

 

​”ឥលូវ​នេះ​គាត់​កំពុង​តែ​រស់​នៅ​កោះ Hawaii ដូចនេះ​វា​ពិបាក​បន្តិច តែ​វា​កំពុង​តែ​ប្រសើរ​ឡើង” Justin និយាយ។ Pattie គឺ​ជា​អ្នក​ដែល​ឈរ​ពី​ក្រោយ​ជោគ​ជ័យ​ទាំង​អស់​របស់ Justin នៅ​សព្វ​ថ្ងៃ​ដោយ​បាន​អ្នក​ម្ដាយ​រូប​នេះ​បាន​​បណ្ដុះ​បណ្ដាល​កូន​ពី​ទេពកោសល្យ​តន្ត្រី​តាំង​ពី​តូច និង​បាន​ចុះ​ឈ្មោះ​ឲ្យ​តារា​រូប​នេះ​ចូល​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង​មួយ ដែល​​នាំ​ឲ្យ Bieber ជួប​ជាមួយ​នឹង​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន​៕

 

ចុចអាន៖Justin Bieberប្រែប្រួល​មុខ​និង​ស្ទីល​សក់​យ៉ាង​ណា​ខ្លះ​​តាំង​ពី​ចូល​សិល្បៈ​ដំបូង​ដល់​ឥលូវ?

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖hollywoodlife