កម្ចាត់​​ស្នាម​ប្រឡាក់​ទឹក​ប៊ិច​​ឬ​ហ្វឺត​ជាប់​ខោ​អាវ​ ដោយ​វិធី​ងាយ​ៗ


កម្ចាត់​​ស្នាម​ប្រឡាក់​ទឹក​ប៊ិច​​ឬ​ហ្វឺត​ជាប់​ខោ​អាវ​ ដោយ​វិធី​ងាយ​ៗ

​ពេល​​​ខ្លះ​​​ច្រឡំ​ដៃ​​កាន់​​ប៊ិច​​គូស​វាស ឬ​ទឹក​ហ្វឺត​​ប្រឡាក់​​​​លើ​អាវ ឬ​ខោ​ដោយ​អចេតនា តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​សម្អាត​ជ្រះ? ស្នាម​ប្រឡាក់​ទាំង​​នោះ​ពេល​ប្រឡាក់​ភ្លាម​អាច​​ដិត​ជាប់​រហូត​ ​ជា​ពិសេស​​ សម្រាប់​អាវ​ពណ៌​ស។ ពេល​ប្រឡាក់​ទឹក​ប៊ិច​ភ្លាម​ៗ ​គឺ​អាច​ប្រើ​វិធី​សម្អាត​ជ្រះ​ខ្លះ​តែ​ទុក​រយៈ​ពេល​យូរ​​វា​ជាប់​​មិន​ងាយ​ជ្រះ​​នោះ​ទេ។ ប៉ុន្តែ​​​មាន​វិធី​មួយ​ចំនួន​អាច​កម្ចាត់​ស្នាម​ប្រឡាក់​​នោះ​បាន ដូច​បង្ហាញ​ខាង​ក្រោម៖

 

កម្ចាត់​​ស្នាម​ប្រឡាក់​ទឹក​ប៊ិច​​ឬ​ហ្វឺត​ជាប់​ខោ​អាវ​ ដោយ​វិធី​ងាយ​ៗ
 

សម្ភារៈ​ដែល​គួរ​​ជ្រើស​រើស​សម្រាប់​សម្អាត​មាន​ដូច​ជា៖

 

ទឹក​ដោះ​គោ
ទឹក​ខ្មេះ​
​សំឡី​កប្បាស​
ទឹក​អាល់កុល (មេទីល) ​

 

កម្ចាត់​​ស្នាម​ប្រឡាក់​ទឹក​ប៊ិច​​ឬ​ហ្វឺត​ជាប់​ខោ​អាវ​ ដោយ​វិធី​ងាយ​ៗ
 

វិធី​​ទី​១៖ យក​ទឹក​ដោះ​គោ​​លាយ​ជា​មួយ​ទឹក​ខ្មេះ​រួច​ដាក់​ត្រាំ​​​ក្រណាត់ ឬ​​ខោ​អាវ​​ សំពត់​ឬ​ខោ​​​ត្រង់​ផ្នែក​ដែល​ប្រឡាក់​​​ចោល​មួយ​យប់។ បន្ទាប់​​មក​យក​វា​ទៅ​ហាល​​ឲ្យ​ស្ងួត​​រួច​យក​ទៅ​បោក​សម្អាត​ជម្រះ​ចេញ​ជា​ធម្មតា​។

 

ចំណាំ​៖ ចំពោះ​វិធី​នេះ​​គឺ​​អាច​​​កាត់​បន្ថយ​ស្នាម​ប្រឡាក់​​​បាន​​ច្រើន​ជាង​មុន ហើយ​ស្នាម​ប្រឡាក់​នឹង​ថយ​ទៅ​ៗ​ពេល​សំលៀក​បំពាក់​បោក​គក់​​​​​លើក​ក្រោយ​ទៀត។

 

​​​​​វិធី​ទី​២៖ យក​សំឡី​កប្បាស​មក​ផ្ដិត​យក​​​ទឹក​អាល់កុល​ (រូបមន្ត​មេទីល) ​មក​​ផ្សើម​​ត្រង់​កន្លែង​​ដែល​មាន​ស្នាម​ប្រឡាក់​ប៊ិច​​ឬ​ហ្វឺត​ ផ្តិត​យក​ស្នាម​ប្រឡាក់​ចេញ ប្ដូរ​យក​សំឡី​កប្បាស​ថ្មី​យក​ម្ដង​ទៀត រួច​លាង​សម្អាត។ រោយ​អំបិល​ត្រង់​កន្លែង​ប្រឡាក់​ដដែល​​រួច​យក​វា​ទៅ​ជ្រលក់​ក្នុង​​​ទឹក​ដោះ​គោ​មួយ​យប់។ រួច​ហើយ​ព្រឹក​ឡើង​យក​​មក​បោក​សម្អាត​​​ជា​ការ​ស្រេច៕

ចុចអាន៖ ងាយ​ៗ សម្អាត​​ស្ករ​កៅស៊ូ​​ប្រឡាក់​ជាប់​ខោ​អាវ ឬ​​​​ក្រណាត់

ចុចអាន៖ វិធី​ងាយ​ៗ​​ជួស​ជុល​រូត​ខោ​ ឬ​រូត​កាបូប​ដោយ​ខ្លួន​ឯង

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ howcast, lifehacker

​​​​​​