សប្ដាហ៍សហគ្រិន​ភាពពិភពលោក​២០១៥ ផ្សារ​ភ្ជាប់​យុវជន​កម្ពុជា​ដើម្បី​ស្វែងរក​គំនិត​ថ្មីៗ

សប្ដាហ៍សហគ្រិន​ភាពពិភពលោក​២០១៥ ផ្សារ​ភ្ជាប់​យុវជន​កម្ពុជា​ដើម្បី​ស្វែងរក​គំនិត​ថ្មីៗ

សមាគម​សហ​គ្រិន​វ័យ​ក្មេង នឹង​រៀប​ចំ​ទិវា «សប្តាហ៍​សហ​គ្រិន​ភាព​ពិភព​លោក» ដែល​ជា​ភាសា​អង់​គ្លេស​ហៅ​ថា​ Global Entrepreneurship Week ​ក្រោម​ប្រធាន​បទ “Cambodia’s E-entrepreneurship”។ ​ទិវានេះនឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង​៨:០០​​ព្រឹក​រហូត​ដល់ ម៉ោង​៥:៣០​នាទី​ល្ងាច​ នៅ​មជ្ឃ​មណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)​។
 

សប្ដាហ៍សហគ្រិន​ភាពពិភពលោក​២០១៥ ផ្សារ​ភ្ជាប់​យុវជន​កម្ពុជា​ដើម្បី​ស្វែងរក​គំនិត​ថ្មីៗ
 

លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា «ទិវា​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បំផុស​គំនិត​​ដល់​យុវជន​កម្ពុជា​​​​​​អោយ​យល់​ពី​សហ​គ្រិន​ភាព​កាន់​តែ​ច្បាស់​ជាង​មុន។​ លើស​ពី​នេះ​ទៅ​ទៀត​ យើង​ចង់​ផ្សារភ្ជាប់​យុវជន​កម្ពុជា​ដើម្បី​ស្វែងរក​គំនិត​ថ្មីៗ​​ ទោះ​បី​ជា​មាន​វប្បធម៌​និង​វិន័យ​ខុស​គ្នា​ពី​ប្រទេស​ផ្សេងៗ​ក៏​ដោយ» ។

 

លោក​ឧកញ៉ា​ក៏​មាន​ប្រសាសន៍​បន្ថែម​ដែរ​ថា «តាម​រយៈ​កម្មវិធី​នេះ វាគ្មិន​ដែល​នឹង​ចូល​រួម​អាច​ណែនាំ​ផ្លូវ​​ទៅ​ដល់​អ្នក​ដែល​ចង់​ក្លាយ​ជា​សហគ្រិន​និង​អ្នក​ដែល​កំពុងជា​សហគ្រិន​ផ្ទាល់​​តែម្តង ហើយ​កម្មវិធី​នេះ​ក៏បង្ហាញ​ទៅ​កាន់​អ្នក​ដឹកនាំនិង​អ្នក​បង្កើត​​​គោល​នយោបាយ​ថា​ សហគ្រិន​ភាព​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​សេដ្ឋកិច្ច​និង​វប្បធម៌​ជាតិ​ ដើម្បី​បង្កើត​ឱកាស​​ក្នុង​ការ​រៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​អនុវត្ត​​​​គោល​នយោ​បាយ​សហ​គ្រិន​ភាព»។
 

សប្ដាហ៍សហគ្រិន​ភាពពិភពលោក​២០១៥ ផ្សារ​ភ្ជាប់​យុវជន​កម្ពុជា​ដើម្បី​ស្វែងរក​គំនិត​ថ្មីៗលោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា

 
កម្មវិធី​នេះ​មាន​ការ​​ចូល​រួម​យ៉ាង​ខ្ពង់​ខ្ពស់ជា​គណៈ​អធិបតី និង​វាគ្មិន​ជា​ច្រើន​ដូចជា​៖
– ឯក​ឧត្តម ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម
– ឯក​ឧត្តម​ បណ្ឌិត សុក ស៊ី​ផាន់​ណា ទី​ប្រឹក្សា​រាជ​រដ្ឋា​ភិបាល​កម្ពុជា
– លោក​ជំទាវ ជា សិរី អគ្គ​នាយក​ធនាគារ​ជាតិ​នៃ​កម្ពុជា
– ឧកញ៉ា សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា
– ឧកញ៉ា ឆាលស៍ វណ្ណ អគ្គ​នាយក​រង​ធនាគារ​កាណាឌីយ៉ា
– លោក ជី សិលា អគ្គ​នាយក​ក្រុមហ៊ុន​សប្បាយ​ឌីជីថល

លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​វាគ្មិន​ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​អាជីវកម្ម ដែល​នឹង​មក​ចែក​រំលែក​នូវ​បទ​ពិសោធ​ជោគ​ជ័យ​របស់​ពួក​គាត់​ក្នុង​ទិវា​នេះ​ផង​ដែរ ។

 
នេះ​ជា​លើក​ទី​៥​ហើយ​ដែលសមាគម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា​រៀប​ចំ​ទិវា​សប្តាហ៍​សហ​គ្រិនភាព​ពិភព​លោក​កម្ពុជា​ ដែល​ទទួល​បាន​ការ​គាំទ្រ និង ភាព​ជោគ​ជ័យ​ពី​ការ​រៀបចំ​ទិវា​នេះកាល​ពី​ឆ្នាំ​កន្លង​ទៅ។
 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ទិវា​សប្តាហ៍​សហគ្រិន​ភាព​ពិភព​លោក ត្រូវ​បាន​គេ​ររៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​នៅ​សប្តាហ៍​ទី​៣​ប្រចាំ​ខែ​វិច្ឆិកា​ ក្នុង​ប្រទេស​ជាង​១៦០​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីក​ចំរើន មនុស្ស​មាន​ការ​ចេះ​គិត​គូរ​ និង​ពង្រឹង​សុខុមាល​ភាព​របស់​ប្រជាជន​ក្នុង​ប្រទេស​នីមួយៗ។
 

ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​លេខា​ធិការ​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា​​ តាម​ទូរស័ព្ទ​លេខ016 999 762, 071 317 5555, 077 355 755 ៕