ឈិន សៀវ​ម៉ី ខឹង​គេ​យក​រូបនាង​យំ​ទៅ​ដា​ក់លើ​អត្ថបទ​អប់រំ​ផ្លូវភេទ​

Sanofi

​តារា​សម្តែង​វ័យក្មេង កញ្ញា ឈិន សៀវ​ម៉ី ដែល​ទស្សនិកជន ចាប់ផ្តើម​ស្គាល់​តាមរយៈ​ការសម្តែង ឈុត​ខារ៉ាអូខេ​បទ «​ធ្វើ​ឲ្យ ស្នេហ៍​ម្តេចក៏​បញ្ឈប់​វិញ​» របស់​ផលិតកម្ម ថោ​ន បានកើត​ការខឹង​សម្បា ចំពោះ​វេ​ប​សាយ​មួយ​ដែល​បាន​យក​រូប នាង​អង្គុយ​យំ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទៅ​ដាក់ លើ​អត្ថបទ​រឿង​សិច​ដែលមាន​ចំណង ជើង​ថា “​តើ​ការ​រួមភេទ​ត្រូវ​ប្រើ​រយៈ ពេល​យូរ​បែបណា​ដែរ​?”​ថា​ជាការ​មិន​សម​។​

រូបថត ដែល​នាង​យំ​ត្រូវបាន​បង្ហោះ​លេង​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម ហ្វេ​ស​ប៊ុ​ក​នាពេល​កន្លង ទៅ ដោយសារ​កាលនោះ​គឺ​នាង​មិន​ស្រួលខ្លួន ក៏​យំ ហើយ ក៏​បង្ហោះ​រូប​យំ​នោះ​លេង ប៉ុន្តែ​រូបនាង​ត្រូវ វេ​ប​សាយ​មួយ យកទៅដាក់​លើ​អត្ថបទ​អប់រំ​ផ្លូវភេទ​ជាហេតុ​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​មានការ​យល់ ច្រឡំ​ចំពោះ​នាង​ថា​នាង​ជា​អ្នកផ្តល់​បទពិសោធ​ន៍ប​ច្ចេកទេស​អំពី​សុខភាព​ផ្លូវភេទ​ទៅវិញ ។

​គ្រាន់តែ​វេ​ប​សាយ បាន​ចែក ចាយ​បន្ត​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ឱ្យឃើញ​រូប​កញ្ញា ឈិន សៀវ​ម៉ី ដែល យំទួញសោក​ភ្ជាប់​និង អត្ថបទ​អប់រំ​ផ្លូវភេទ​ផង​នោះ មាន​មហាជន​និង​អ្នកគាំទ្រ​របស់​នាង​ជា ច្រើន​ងឿងឆ្ងល់​ហើយ​សាកសួរ​នាង​ពី​រឿង​នោះ ។ ពេល​នាង​ដឹង​រឿង ហើយ​នាង​ក៏​ខឹង​និង​បាន​រិះគន់​ចំពោះ​គេហទំព័រ​សារព័ត៌មាន​មួយ​នេះ​ថា ខ្វះ​វិជ្ជាជីវៈ និង​មិនបាន​សុំ​ការ អនុញ្ញាត​យក​រូបនាង ទៅប្រើ​ប្រាស់ ។ ​កញ្ញា ឈិន សៀវ​ម៉ី បាន​និយាយ ថា បន្ទាប់​នាង​រិះគន់​និង​សូមឱ្យ​គេ​ដក រូបនាង​ចេញពី​លើ​វេ​ប​សាយ មក ក៏​លែងមាន​ឃើញ​រូបនាង​បន្តទៀត​ដែរ​នៅលើ​អត្ថបទ​រឿង​សុខភាព​ផ្លូវភេទ​នោះ​។​

នាង​ក៏ អរគុណ​ចំពោះ​វេ​ប​សាយ ដែល​បាន​ជួយ​សហការ​ជាមួយ​នាង និង​អាច​ដក​រូបនាង​ចេញ​ពីលើ​អត្ថបទ រឿង​សិច​នោះ​។ ទើបតែ​បោះជំហាន​ចូលប្រឡូក​ក្នុង​ពិភព​សិល្បៈ​សម្តែង​បាន​ប្រមាណ ជិត​២​ឆ្នាំ ប៉ុណ្ណោះ​តែ កញ្ញា​ឈិន សៀវ​ម៉ី​ត្រូវបាន​គេ​ចាប់អារម្មណ៍​គាំទ្រ​ច្រើន​បន្តបន្ទាប់​ព្រោះតែ​នាង​មាន​រូបឆោម​លោម ពណ៌ ល្អ ស្រស់ស្អាត​គួរ​ជាទី​ទាក់ទាញ​ដល់​ភ្នែក​អ្នកផង​ពិសេស​គេ​ប្រដូច​នាង​ថា​មានមុខមាត់​ស្អាត​ដូច​នាង ចាង ជី​យី​ទៀតផង​។​

ឈិន សៀវ​ម៉ី​ជា​ពន្លក​ថ្មី​មែន​ពិតតែ នាង​ហាក់​ចាប់ផ្តើម​ឡើង​កូដ​ជា​បណ្តើរៗ​ដោយសារតែ​ក្រៅ ពី​បាន​ថត​សម្តែង​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​និង​ថត​ស្ប៉ត​ឃោសនា​ផលិតផល​នាង​ក៏​ទទួលបាន​ការទាក់ទង​ពី​ផលិតកម្ម​មួយចំនួន​ហៅ​ឲ្យ​ទៅ​ថត​សម្តែង​រឿង​ភាគ​និង​ភាពយន្ត​ខ្នាត​ធំ​ឲ្យ​គេ​ជា​បន្តបន្ទាប់​។​ ​នាង​បាន​បង្ហើប​ឲ្យ​ដឹងថា​កន្លងទៅនេះ​ក្នុងការ​សម្តែង​គឺ​បាន​ថត​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ចំនួន​ជិត​២០​បទ​និង​កំពុងមាន​ខាង​ផលិតកម្ម​ទាក់ទង​ហៅ​ទៅ​ថត​សម្តែង​រឿង​ភាគ​និង​រឿងភាពយន្ត​ខ្នាត​ធំ​ឲ្យ​គេ​ដោយ​ក្នុងនោះ​នាង​បានទទួល​យល់ព្រម​រួចហើយ​។​ក្រៅពី​សម្តែង​គឺ​នាង​បាន​ថត​ស្ប៉ត​ឃោសនា ផលិតផល​មានដូចជា​ទូរស័ព្ទ​ណូគា​,​ម្សៅ​សាប៊ូ​វី​ស៊ូ​,​គោ​ជល់​,​វី​ង​,​ទឹក​អនាម័យ​សម្រាប់​នារី​…​ជាដើម​។​ ​

ឈិន សៀវ​ម៉ី​បាន​ឲ្យ​ដឹងថា​ការចូល​ប្រឡូក​សិល្បៈ​ដំបូង​គឺ​នាង​ចង់​ក្លាយជា​អ្នកចម្រៀង​តែ​ដោយ កាលពី​ឆ្នាំ​២០១២​នាង​ចូលរួម​ប្រឡង​ចម្រៀង​សម័យ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​មិន​ជាប់​ទើប​ងាក​មក​ចាប់អារម្មណ៍​និង​ការថត​សម្តែង​វិញ​ម្តង​។​ប៉ុន្តែ​នាង​បាន​បញ្ជាក់ថា​ក្រោយពី​នាង​ប្រឡង​ជាប់ មធ្យមសិក្សា​ទុតិយភូមិ​ហើយ​ទៅ​ថ្ងៃមុខ​នាង​នឹង​ចាប់​អាជីព​ច្រៀង​បន្ថែមទៀត​ព្រោះ​យល់ថា​ការ​ច្រៀង​គឺ​ឆាប់​ល្បី​ជាង​ការសម្តែង​សំខាន់​ឲ្យ​តែ​ច្រៀង​ពីរោះ​គួបផ្សំ​រូប​សម្ផស្ស​ស្រស់ស្អាត​ទៀត​ពិតជា​ទទួលបាន ការគាំទ្រ​ច្រើន​និង​ឆាប់​ល្បី​មិន​ខាន​៕ ដេវីត​
​  

Related