អភិបាលខណ្ឌដង្កោ នាំយកអំណោយ របស់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចែកជូនគ្រួសារក្រីក្រ ១៥គ្រួសារ នៅសង្កាត់ព្រៃវែង

ភ្នំពេញ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បាននាំ យកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋ ក្រីក្រ ១៥គ្រួសារ ក្នុងសង្កាត់ព្រៃវែង ដោយមានការចូលរួម ពីក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងយុវជន ផងដែរ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ ដែលបានគិតគូរពីការលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ នៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូន ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា និង ជនងាយរងគ្រោះនានា។ លោកអភិបាល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ សូមខិតខំប្រឹងប្រែង បន្តការរស់នៅ ដោយរកស៊ីចិញ្ចឹមជីវិតដោយរបរសុចរិត និងខិតខំថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បិបន្តរងចាំមើលការរីកចម្រើនរបស់ប្រទេសជាតិយើងបន្តទៀត។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ទាំង១៥គ្រួសារ នៅក្នុងឱកាសនោះរួមមាន អង្ករ ២៥គីឡូក្រាម មី១កេស ទីកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា ៥ម៉ឺនរៀល ព្រមទាំង គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ១០មុខផ្សេងទៀត៕