ការមកដល់កម្ពុជា របស់តួឯក ក្នុងរឿង May who ពិតជាមានការ គាំទ្រខ្ពស់មែន

ភ្នំពេញ៖ ក្នុងឱកាសសម្ពោធរឿង May who “ម៉េណា ស្នេហាឆ្លងចរន្ត”  នៅរោងភាពយន្ត Major Cineplex by Cellcard កាលពីថ្ងៃកន្លងទៅនេះ ដែលតួឯកក្នុងរឿងចូលរួមផ្ទាល់តែម្ដង ដោយមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់Fanនៅកម្ពុជា ។

លោក Chayanop Boonprakob ដែលជាអ្នកដឹកនាំរឿងថៃ ដែលមានកេរ្តិ៍ឈ្មោះល្បី ក៏បានចែករំលែកបទពិសោធន៍ ក្នុងការដឹកនាំរឿងថា ពីដំបូងត្រូវផលិតរឿង ឲ្យក្នុងប្រទេសខ្លួនចូលចិត្តជាមុនសិន ដើម្បីក្លាយខ្លួនអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូប។

ឆ្លើយតបតាមរយៈអ្នកបកប្រែ លោក  Boonprakob បាននិយាយថា “ជាដំបូងខ្ញុំផលិតរឿងឲ្យប្រទេសថៃ មើល ហើយចូលចិត្តសិន បន្ទាប់មកទៀត នៅពេលប្រទេសជិតខាងចូលចិត្តដែរ នេះជាចំណុចពិសេសលើស ពិសេស ហើយតាមពិតលោកទើបបានចូលប្រឡូក ក្នុងតួនាទីជាអ្នកដឹកនាំរឿងនេះបាន ៤ឆ្នាំប៉ុណ្ណោះ ហើយ May who គឺជារឿងដំបូង ដែលបានយកមកបញ្ចាំងនៅកម្ពុជា តែទទួល បានការគាំទ្រច្រើនលើសក្ដីរំពឹងទុក”។

សម្រាប់ការផលិតរឿងនីមួយៗវិញ លោក  Chayanop បានឲ្យដឹងថា “ពេលចាប់ផ្ដើមធ្វើឡើង គឺខ្ញុំបានដាក់ចិត្តដាក់កាយយ៉ាងខ្លាំង ដូចនេះហើយរឿងដែល ផលិតចេញមកនឹងមានផ្ទៃរឿងល្អ ដូចការខិតខំរបស់យើង”។ លោកបន្ដថា ចំណែក “May who” ភាពយន្តស្នេហា បែបកំប្លែងនេះ បុរសរូបនេះបញ្ជាក់ថា មាន សភាពរឿងដូចរឿងពិត លោកកាលជាសិស្សវិទ្យាល័យ ហើយលោកតែងកត់ទុក ក្នុងកំណត់ហេតុ ប្រចាំថ្ងៃ បូករួមទាំងគំនិតក្រុមការងារទាំងមូលផងដែរ។

អ្នកដឹកនាំរឿងខាងលើ បានប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួនថា ពេលនេះសប្បាយចិត្តហួសស្មាន ព្រោះបានជួបនិងឃើញអ្នកគាំទ្រជាច្រើន ចូលចិត្តទាំងភាពយន្ត និងតារាសម្ដែងរបស់លោក។

លោកថា សាច់រឿង“ម៉េណា ស្នេហាឆ្លងចរន្ត” មើលហើយ ពិតជាជក់ចិត្ដជាក់ជាមិនខាន ព្រោះបានលាយទ្បំដោយឈុតឆាត កំប្លែងប្លែកៗតែម្ដង ដែលធ្វើឲ្យសប្បាយរីករាយតែម្ដង៕