ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ តម្លៃសេវារដ្ឋបាល អតិបរមា តាមប្រកាស អន្តរក្រសួង

ភ្នំពេញ: យោងតាមប្រកាស របស់អន្តរក្រសួង លេខ៦៧៤៤ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ស្តីពីការកែប្រែកម្រងសេវា រដ្ឋបាល នៃតារាងឧបសម្ព័ន្ធ ភ្ជាប់ប្រកាស អន្តរក្រសួង ដោយផ្តល់សិទិ្ធដល់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រក ចេញចូលតែមួយនោះ ធ្វើការពិនិត្យ និងកែសម្រួលឡើងវិញ លើតម្លៃដែល បានកំណត់របស់អន្តរក្រសួង ដោយមិនឲ្យលើសតម្លៃ អតិបរមានោះ ខណ្ឌច្បារអំពៅ និងយោងតាមស្មារតី នៃកិច្ចប្រជុំវិសាមញ្ញលើកទី៤ និងសាមញ្ញាលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ សាលាខណ្ឌច្បារអំពៅ បានកំណត់គោលដៅតម្លៃសេវាជាក់ស្តែង ចំពោះតម្លៃសេវាអតិបរមា ។

កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ សាលាខណ្ឌច្បារអំពៅ បានចេញដីកាកំណត់តម្លៃសេវារដ្ឋបាល នៅការិយាល័យច្រក ចេញចូលតែម ដោយមាន គោលបំណងធានា ឲ្យការកំណត់តម្លៃសេវារដ្ឋបាល មានលក្ខណ:សមស្របតាមស្ថានភាព និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដូចជាការងារ អត្រានុកូលដ្ឋាន សេចក្តីបញ្ជាក់សំបុត្រកំណើត សេចក្តីបញ្ជាក់អាពាហ៍ពិពាហ៍ត្រូវបង់ ៣០០០រៀល ក្នុង១សន្លឹក រីឯសេចក្តីបញ្ជាក់មរណ:ភាព២០០០រៀល ប៉ុណ្ណោះ ។ ដោយឡែកចំពោះការងារផ្ទេរកម្មសិទ្ឋិអចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជី សាលាខណ្ឌ បានកំណត់ដូចខាងក្រោម : ដីដែលមានទំហំក្រោម ១០០ម៉ែត្រ ត្រូវបង់តែ ១០ម៉ឺនរៀល ។ ដីទំហំចាប់ពី១០០ម៉ែត្រការ៉េ ដល់ក្រោម ១.០០០ម៉ែត្រការ៉េ ត្រូវបង់តែ ២០ម៉ឺនរៀល ។ ដីទំហំចាប់ពី ១.០០០ម៉ែត្រការ៉េ ដល់ក្រោម ៥.០០០ម៉ែត្រការ៉េ ត្រូវបង់ ៤០ម៉ឺនរៀល ។ ដីទំហំចាប់ពី ៥.០០០ម៉ែត្រការ៉េ ដល់ក្រោម ១០.០០០ម៉ែត្រការ៉េ ត្រូវបង់ ៨០ម៉ឺនរៀល ។ ដីដែលមានទំហំ ចាប់ពី ១០.០០០ម៉ែត្រការ៉េ ដល់ក្រោម ៥០.០០០ម៉ែត្រការ៉េ បង់តែ ១.៦០០.០០០រៀល និងដីទំហំចាប់ពី ៥០.០០០ម៉ែត្រការ៉េ ឡើងទៅ បង់តែ ៣.២០០.០០០រៀល ប៉ុណ្ណោះ ។

យោងតាមដីកានេះ ចំពោះប្រជាពលរដ្ឋ ដែលមានប័ណ្ណមូលនិធិសមធម៌ ក្រីក្រកំរិត១ និងកំរិត២ ដែលបញ្ជាក់ទទួលស្គាល់ដោយមេឃុំ ចៅសង្កាត់ ត្រូវបានកំណត់ ដូចខាងក្រោម : -អ្នកមានប័ណ្ណមូលនិធិ សមធម៌ ក្រីក្រកំរិត១ និងកំរិត២ ត្រូវបានអនុគ្រោះ ១០០% ក្នុងការបង់តម្លៃសេវារដ្ឋបាល លើការងារនិត្យានុកូលកម្ម និងការងារអត្រានុកូលដ្ឋាន នៃតម្លៃសេវារដ្ឋបាល ដែលបានកំណត់ ក្នុងតារាង ឧបសម្ព័ន្ធ ។ -អ្នកមានប័ណ្ណមូលនិធិសមធម៌ ក្រីក្រកំរិត១ ដែលជាឪពុកម្តាយបង្កើត ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលពុំទាន់ចុះបញ្ជី ដីដែលមានទំហំក្រោម ១០០ម៉ែត្រការ៉េ ទៅឲ្យកូនបង្កើត ត្រូវបានអនុគ្រោះ ឲ្យបង់តម្លៃសេវារដ្ឋបាល ត្រឹម ៥០% នៃតម្លៃសេវារដ្ឋបាល ដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ។

ជាមួយគ្នានេះដែរ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ច្បារអំពៅ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបញ្ជាក់ ឬបំពេញ សំណុំឯកសារផ្សេងៗ ក្នុង ខណ្ឌច្បារអំពៅ ត្រូវមកទទួលសេវារដ្ឋបាលខណ្ឌច្បារអំពៅ នៅការិយាល័យច្រកចេញចូលតែមួយ ដោយខ្លួនឯងផ្ទាល់ ចៀសវាងពឹងពាក់អ្នករត់ការ ដែលអាចនាំឲ្យមានបញ្ហា ក្នុងការបង់តម្លៃសេវារដ្ឋបាល លើសការកំណត់របស់រដ្ឋបានកំណត់ ៕

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ តម្លៃសេវារដ្ឋបាល អតិបរមា តាមប្រកាស អន្តរក្រសួង

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ តម្លៃសេវារដ្ឋបាល អតិបរមា តាមប្រកាស អន្តរក្រសួង

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ តម្លៃសេវារដ្ឋបាល អតិបរមា តាមប្រកាស អន្តរក្រសួង

ខណ្ឌច្បារអំពៅ ផ្សព្វផ្សាយ តម្លៃសេវារដ្ឋបាល អតិបរមា តាមប្រកាស អន្តរក្រសួង