The Peanuts Movie ភាពយន្ត គំនូរជីវចល 3D ដែលមើលហើយ ធានាថា សើចជាមួយ តួអង្គមនុស្ស និងសត្វសុខន ដ៏ឆ្លាតវៃ

ភាពយន្ត ៖ “The Peanuts Movie” ជាខ្សែភាពយន្តគំនូរជីវចល ល្អឥតខ្ចោះទាំងពីដើម រហូតដល់ចប់ ពោលជាខ្សែភាពយន្ត ទើបមកដល់ថ្មីបញ្ចាំងជាលក្ខណៈ 3D និយាយពីដំណើររឿងរបស់ ឆាលីប្រោន ដែលជាក្មេងប្រុសមិនសូវជាក្លាហាន និងសមត្ថភាពខ្សោយ ប៉ុន្តែអ្វីដែលជាភាពអស្ចារ្យនោះគឺមាន សុខន (សត្វឆ្កែ)មួយក្បាល ដែលតែងតែជួយម្ចាស់វាគ្រប់ពេលវេលា។

ឆាលីប្រោន ស៊្នូពី លូស៊ី ឡាញនឺស និងសំឡាញ់ដទៃទៀត នឹងបង្ហាញមុខនៅក្នុងខ្សែភាពយន្ត គំនូរជីវចល “The Peanuts Movie” មានលក្ខណ:ជា 3D ដែលជាលើកដំបូងរបស់ពួកគេ។ ឆាលីប្រោន ដែលជាក្មេងមិនសូវឆ្លាតដ៏គួរឲ្យស្រឡាញ់ បានចាប់ផ្តើមស្វះស្វែងតស៊ូ ដើម្បីទទួលបានជោគជ័យ ខណ:ដែលសំឡាញ់សុនខរបស់គាត់ ឈ្មោះថា Snoopy ក៏បានខិតខំប្រឹងប្រែង ហោះហើរតាមយន្តហោះ Red Baron ដែលជាក្ដីស្រមៃរបស់គាត់ផងដែរ។

ខ្សែភាពយន្តរបស់ Charles M. Schulz ហើយក៏ជាអ្នកផលិតខ្សែភាពយន្ត Ice Age, The Peanuts Movie នឹងបង្ហាញឲ្យលោក   អ្នកឃើញថា អ្នកដែលមានសមត្ថភាពខ្សោយជាងគេ ក៏អាចទទួលបានជោគជ័យផងដែរ។

ខ្សែភាពយន្តមានភាពល្អ ទាក់ភ្នែកដ៏អស្ចារ្យកុំឲ្យកន្លងផុតឲ្យសោះ ដែលលាយទ្បំដោយភាពកំប្លែង ប្លែកៗ ដែលបញ្ចាំងនៅគ្រប់រោងភាពយន្ត ក្នុងរាជធានីភ្នំពេញ ដែលចាប់បញ្ចាំង ចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នេះតទៅ៕