សូម​ប្រយ័ត្ន​នៅពេល​ដែល​ត្រូវ​ប្រើ Ibuprofen ជាមួយនឹង Aspirin

សូម​ប្រយ័ត្ន​នៅពេល​ដែល​ត្រូវ​ប្រើ Ibuprofen ជាមួយនឹង Aspirin

Aspirin គឺជា​ឱសថ​បំបាត់​ការឈឺចាប់ គ្រុន និង​ការ​រលាក​។ Aspirin ត្រូវបានគេទទួលស្គាល់​ថា​មាន​ប្រសិទ្ធភាព​ល្អ​នៅ​ក្នុង​ការជួយ​បង្ការ​ជំងឺ​គាំងបេះដូង ព្រោះ​វា​រារាំង​មិន​ឱ្យ​ប្លាកែ​តក​កបាន ដោយ​ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​អង់​ហ្ស៊ី​មមួយ​របស់​ប្លាកែ​ត​។​

Ibuprofen ក៏​ជា​ឱសថ​ដែល​ជួយ​បំបាត់​ការឈឺចាប់ គ្រុន និង​ការ​រលាក​មួយទៀត​ដែរ តែ​ខ្សោយ​ជាង​។ ថ្មីៗ​នេះ គេ​បាន​រកឃើញថា កាលណា​គេ​ប្រើ Ibuprofen ក្នុងពេល​តែមួយ​ជាមួយគ្នា​នឹង Aspirin Ibuprofen នឹង​ធ្វើឱ្យ​ប្រសិទ្ធភាព​របស់ Aspirin ក្នុង​ការទប់ស្កាត់​ជំងឺ​គាំងបេះដូង​ថយចុះ​។​

​អាស្រ័យ​ដោយ​ហេតុនេះ លោក​វេជ្ជបណ្ឌិត John A. Daller, MD នៅក្នុង​ក្រុម American Board of Surgery បាន​ធ្វើការ​ណែនាំ​ថា ចំពោះ​អ្នកជំងឺ​ដែល​ត្រូវ​ប្រើ Aspirin ដើម្បី​បង្ការ​ជំងឺ​បេះដូង បើសិន​ជា​ត្រូវ​ប្រើ Ibuprofen ដែរ គាត់​ត្រូវ​ប្រើ​ឱសថ​ទាំង​ពីរ​ឱ្យ​ខុសពេល​គ្នា​យ៉ាងតិច​ចំនួន​២​ម៉ោង​។ គឺ​គាត់​ត្រូវ​លេប Aspirin មុន នៅពេល​បរិភោគ​អាហារ​ពេលព្រឹក រួច​សឹម​លេប Ibuprofen ក្រោយ នៅពេល​បរិភោគ​អាហារ​ថ្ងៃត្រង់​។ លេប​បែបនេះ​អាច​ទុក​ពេល​ឱ្យ Aspirin មានប្រតិកម្ម​ទៅលើ​ប្លាកែ​ត​បាន​គ្រប់គ្រាន់​។ បើទោះជា​យ៉ាងណាក្តី លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា ឱសថ​ទាំងពីរ​នេះ​គួរតែ​ត្រូវ​លេប​ជាមួយនឹង​អាហារ​។​


​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។