អាជ្ញាធរជាតិអប្សរា នឹងសាងសង់ រោងឆ្មាំចំនួន ២ខ្នង នៅលើភ្នំគូលែន ដើម្បីពង្រឹង ការងារអភិរក្ស

សៀមរាប៖ ភ្នំគូលែន គឺរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ ពីសំណាក់ទេសចរជាតិនិងអន្តរជាតិ។ ទន្ទឹមនឹងនេះ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ជាអតិបរមា អាជ្ញាធរជាតិអប្សរាបានខិតខំយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះការអភិរក្សប្រាសាទបុរាណនានា ដែលមាននៅលើរមណីយដ្ឋានភ្នំគូលែននេះ ធ្វើយ៉ាងណាឲ្យការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាក់ស្តែងនៅថ្ងៃទី០៣ ខែវិចិ្ឆកា ឆ្នាំ ២០១៥ លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទី របស់នាយកដ្ឋានអភិរក្ស ប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានដឹកនាំមន្រ្តី បុគ្គលិកក្រោមឱវាទ ទៅសិក្សារកទីតាំងចំនួន០២កន្លែង ដើម្បីធ្វើការសាងសង់រោងឆ្មាំចំនួន ០២ខ្នង បន្ថែមទៀត នៅលើភ្នំគូលែន សម្រាប់ឲ្យបុគ្គលិក បច្ចេកទេស និងភ្នាក់ងារអភិរក្សប្រាសាទបំពេញការងារ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹង អនុសាសន៍របស់កិច្ចប្រជុំ ICC អង្គរ លើកទី ២៤ នាថ្ងៃទី៤ និងទី ៥ ខែមិថុនាឆ្នាំ ២០១៥កន្លងទៅ ដែលតម្រូវឲ្យអាជ្ញាធរជាតិអប្សរា ធើ្វការពង្រឹងផ្នែកធនធានមនុស្ស និងធនធានសម្ភារៈ ដើម្បីអភិរក្សនិងលើកតម្លៃរមណីយដ្ឋានប្រវតិ្តសាស្រ្តនេះ ប្រកបដោយជោគជ័យ។ ជាលទ្ធផលក្រុមការងាររកបានទីតាំងចំនួន ២កនែ្លង ដែលមានលក្ខខណ្ឌសមស្រប អាចសាងសង់រោងឆ្មាំទំាង ២ខ្នង បាន គឺនៅតំបន់ ការពារប្រាសាទរោងចិន និងនៅតំបន់ការពារស្រះដំរី។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរជាតិអប្សរា បានសាងសង់រោងឆ្មាំចំនួន១ខ្នង និងបង្គន់អនាម័យ សម្រាប់ភ្ញៀវទេសចរចំនួន ១ខ្នង រួចហើយ នៅក្នុងតំបន់ព្រះអង្គធំ ត្រង់វាលស្តេចគម្លង់។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរា បានសហការជាមួយអង្គការ ADF កំណត់តំបន់និងបោះបង្គោលព្រំការពារប្រាសាទ និងបុរាណដ្ឋាន លើភ្នំគូលែនបានចំនួន ៥តំបន់ និងបានដាំកូនឈើចំនួន ៥០០០ដើម នៅតំបន់ការពារប្រាសាទ អ្នកតា។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានដាក់បុគ្គលិក បចេ្ចកទេស ផែ្នកបុរាណវិទ្យាចំនួន៣នាក់ និងភ្នាក់ងារអភិរក្សប្រាសាទចំនួន ៣៨នាក់ ឲ្យបំពេញការងារនៅទីនោះផងដែរ៕