ស្នងការ ខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរ

ព្រះសីហនុ : នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១៥នេះ ស្នងការនគរបាលខេត្តព្រះសីហនុ  លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកកិច្ចប្រជុំ ផ្សព្វផ្សាយស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរបរទេស ដែលមកកម្សាន្ត រស់នៅ និងរកស៊ីនៅខេត្តជាប់មាត់សមុទ្រមួយ កាន់តែមានភាពប្រសិទ្ធភាព ខ្លាំងឡើង ។

នៅក្នុងកិច្ចប្រជុំនេះ ជនបរទេសបានលើកឡើងនូវមតិយោបល់ និងសំណួរមួយចំនួន ក្នុងនោះមាន :
១- បញ្ហាជនបរទេសចូលមកបំរើការងារ រយៈពេលខ្លី ត្រឹមតែ ៣ឬ ៤ខែ ក្នុងនោះសុំមិនធ្វើប័ណ្ណ នឹងសៀវភៅការងារ.
២- បញ្ហាមានចោរឆក់ ជនបរទេស នៅតាមផ្លូវដែរស្ងាត់ នៅពេលយប់.
៣- បញ្ហាមានជនបរទេសជួលម៉ូតូ ដោយជិះម៉ូតូក្នុងល្បឿនលឿន និងប្រើសំឡេងខ្លាំងៗ.
៤- បញ្ហាបរិស្ថាននៅលើកោះរ៉ុង-រ៉ុងសន្លឹម (សំរាម និងកាក់សំណល់ផ្សេងៗ)
៥- បញ្ហាការបិទសំឡេងបំពង នៅតាមភោជនីយដ្ឋាន-បារ នានា នៅលើកោះរ៉ុង-រ៉ុងសន្លឹម នាពេលពាក់កណ្តាលយប់.
៦- បញ្ហាមានសត្វពាហនៈ ដេកនៅលើផ្លូវពេលយប់និងជិតភ្លឺដែរ អាចបង្កបញ្ហាគ្រោះថ្នាក់ចរាចរណ៍.
៧- បញ្ហាផ្លូវ ៥០២ មានការលេងល្បែងស៊ីសង និងលួចចែកចាយគ្រឿងញៀន ពីសំណាក់ក្រុមម៉ូតូកង់បី និង
៨- បញ្ហាភ្ញៀវទេសចរជិះម៉ូតូទឹក នៅជិតតំបន់ប្រជាពលរដ្ឋ មុជទឹកកម្សាន្ត ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោស្នងការ ក៏បានលើកឡើងនូវមតិយោបល់ និងសំណូមពរមួយចំនួន ដល់អាជីវករ-និយោជក និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ មានដូចអាទិ៍: សម្រាប់កាស៊ីណូ: សុំឲ្យគោរពទៅតាមច្បាប់ សុំអាជ្ញាប័ណ្ណត្រឹមត្រូវ នឹងរឹតបណ្តឹងសន្តិសុខ-សុវត្ថិភាព ដល់ភ្ញៀវក្នុងកាស៊ីណូ និងសណ្ឋាគារ។ សម្រាប់សណ្ឋាគារ-ផ្ទះសំណាក់: សុំឲ្យមានការកត់ត្រានូវ ទិន្នន័យភ្ញៀវចេញ-ចូល ស្នាក់នៅ នឹងបំពាក់នូវកាមេរ៉ាសុវត្ថិភាព រួមជាមួយភ្នាក់ងារសន្តិសុខផ្ទាល់ របស់ទីតាំងអាជីវកម្ម និងតាមខារ៉ាអូខេ-ក្លឹបកម្សាន្ត: សូមឲ្យមានការទទួលខុសត្រូវខ្ពស់ មិនត្រូវយកទីតាំងអាជីវកម្មរបស់ខ្លួន ធ្វើជាកន្លែងចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងជួញដូរផ្លូវភេទ៕