បុរស​ម្នាក់​ត្រូវ​កាំបិត​ចាក់​ជាប់​ប្រហោង​គូទ បន្ទាប់ពី​ព្យាយាម​ព្យាបាល​ឬ​ស​ដូង​បាត​ខ្លួនឯង​

Sanofi

​លោក Yan វ័យ ៥៤ ឆ្នាំ​បាន​សារភាព​ប្រាប់​មន្ទីរពេទ្យ​ថា មានកាំបិត​ចាក់​ជាប់​នឹង​គូទ បន្ទាប់ពី​លោក​ព្យាយាម​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​ដោយ​ខ្លួនឯង ។​​លោក​ជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន​មួយកន្លែង​បាន​ប្រាប់​ទៅ​អ្នកយកព័ត៌មាន​ថា លោក​បានកើត​ជំងឺ​ឬ​ស​ដូង​បាត​ជិត ២០ ឆ្នាំ ហើយ​ដោយសារតែ​ភាពឈឺចាប់​ចេះតែ​បៀតបៀន​លោក មិន​ឈប់ឈរ ទើប​វេលា​ព្រឹក​មួយ លោក​សម្រេច​ថា​នឹង​កម្ចាត់​វា​ដោយ​ខ្លួនឯង ។ លោក​បាន​ប្រើ កាំបិត​ដ៏​មុត​ស្រួច​មួយ​ចាក់​ចូលក្នុង​ប្រហោង​គូទ ចៃដន្យ​ស្រាប់តែ​វា​ជាប់ យកចេញ​មិនកើត ធ្វើ​ឲ្យ ឈឺ​យ៉ាងខ្លាំង ទើប​លោក​ដាច់ចិត្ត​ស្រែកហៅ​មិត្ត​រួមការ​ងារ​លោក​ឲ្យ​មកជួយ​បញ្ជូន​លោក​មក មន្ទីរពេទ្យ​ភ្លាមៗ ។​

អ្នក​គ្រប់គ្នា​សាក​ស្រ​ម៉ៃ​ពី​ភាពឈឺចាប់​នេះ​ទៅ​មើល ! ទោះជា​យ៉ាងណាក្តី​ក្រោយ​ពេលដែល​គ្រូពេទ្យ​បាន​ជួយ​យក​កាំបិត​ដែល​ជាប់​នោះ​ចេញ គេ​បាន​រកឃើញថា​លោក Yan មិនមាន កើត​ជំងឺ​ឬ​ស​ដូង​បាត​អ្វី​នោះទេ ហើយក៏​មិន​ធ្លាប់​កើត​ជំងឺ​ឬ​ស​ដូង​បាត​ដែរ ។ ដូច្នេះ វា​នៅតែ​ជា​ចម្ងល់​មួយ​ដដែល ថា​ហេតុអ្វី​បានជា​មានកាំបិត​ទៅ​ជាប់​នៅ​នឹង​គូទ​បែបនេះ​៕ ​ថា​វរិ​ទ្ធ​


  

Related