សង្សារ អែន​ថង មិនចេះ​ផ្អែមល្ហែម តែ​ពាក្យ​ជូនពរ​ថ្ងៃ​ខួបកំណើត​មានន័យ​ជ្រៅ​

Sanofi

​ទស្សនិកជន​ជាច្រើន​ប្រហែលជា​ដឹង​ហើយ​ថា អ្នកនាង អែន​ថង ប្រា​ស៊ុម (Anne Thongprasom) គឺជា​កំពូល​តារា​សម្តែង​ស្រី​ជើងចាស់​ដែល​នៅតែមាន​សមត្ថភាព​គ្រង​តំណែង​តួឯក​ស្រី​។ សម្រាប់​បច្ចុប្បន្ននេះ អ្នកនាង​មិនបាន​ផ្តោតទៅលើ​ការងារ​សម្តែង​ប៉ុន្មាន​ឡើយ ព្រោះ​ចង់ទុក​ឱកាស​ឱ្យ​តារា​ក្មេងៗ​ជំនាន់​ក្រោយ​បាន​បញ្ចេញថ្វីដៃ ហើយ​អ្នកនាង​ចង់​ងាក​មក​ពង្រឹង​ស្នាដៃ​ក្នុង​អាជីព​ជា​អ្នកដឹកនាំ​ខ្សែភាពយន្ត​វិញ​ម្តង​។​



​ចាប់តាំងពី​ឆ្នាំ ២០១១ គឺ​អ្នកនាង អែន​ថង បាន​ចូលប្រឡូក​ក្នុង​អាជីព​ជា​អ្នកដឹកនាំ​រឿង​ដោយ​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ឈ្មោះថា « Thong Entertainment » ដោយ​ចាប់ដំណើរការ​ដំបូង​គឺ​រឿង «​បន្លំ​ខ្លួន​អង្រួន​បេះដូង​» (Punya Chon Kon Krua 2012) រឿង «​ស្វាមី​រក្សា​សិទ្ធិ​» (Samee Tee Tra 2014) និង រឿង «​លួច​ស្នេហ៍​តាម​អន​ឡាញ​»​    ​(Ab Ruk Online) ហើយ​បច្ចុប្បន្ននេះ នៅមាន​រឿង​ចំនួន ៣ ទៀត ដែល​កំពុងតែ​ដំណើរ​ការថត​។​




​សម្រាប់​បញ្ហា​បេះដូង​របស់​អ្នកនាង អែន​ថង វិញ ទស្សនិកជន​សុទ្ធតែ​ដឹង​ហើយ​ថា អ្នកនាង និង សង្សារលោក អេ ធី​ន​ផាន់ បាន​មើលចិត្ត​មើល​ថ្លើម​គ្នា​លើសពី ១០ ឆ្នាំ​ទៅទៀត តែ​ទាំងពី​នាក់​ក៏​មិនសូវ​ចូលចិត្ត​បង្អួត​ភាព​ផ្អែមល្ហែម​ដូច​គូ​តារា​ផ្សេងៗ​ឡើយ​។ ប៉ុន្តែ​សម្រាប់ ថ្ងៃ​ខួបកំណើត​របស់​អ្នកនាង អែន​ថង ដែល​គ្រប់​អាយុ ៣៩ ឆ្នាំ ត្រូវ​នឹង​ថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៥ លោក អេ ធី​ន​ផាន់ បាន​សរសេរ​ពាក្យពេចន៍​ឆ្លើយឆ្លង​ឌឺដង​ជាមួយ​អ្នកនាង អែន​ថង​ថា​៖



​លោក អេ ធី​ន​ផាន់ៈ ជូនពរ​ឱ្យ អែន មាន​សេចក្តីសុខ និង សុខភាព​ល្អ​។​
​អ្នកនាង អែន​ថងៈ អរគុណ​ខ្លាំងណាស់ ចា៎ស​។
​លោក អេ ធី​ន​ផាន់ៈ មិនបាច់​អរគុណ​ក៏បាន​ដែរ តែ​ជួយ​បញ្ចុះតម្លៃ​ថ្លៃ​កាដូ​បានទេ​។​
​អ្នកនាង អែន​ថងៈ កុំ​នាំឱ្យ​ខឹង កូន​ឆ្កែ​មុខ​ចាស់​។​
​លោក អេ ធី​ន​ផាន់ៈ សម្រាប់​ថ្ងៃ​ហ្នឹង សុខចិត្ត​ចាស់​ក៏បាន ព្រោះ​មាន អែន មក​ចាស់​ជាមួយ​។​
​អ្នកនាង អែន​ថង បាន​ផ្ញើរ​រូប​កូន​ឆ្កែ​ផ្ទុះ​កំហឹង រួច​ក៏​សួរ​លោក អេ ធី​ន​ផាន់ ថា ចង់​ឈ្លោះ​គ្នា​មែន​ទេ ទើបបាន​ព្រម​ឈប់​ឌឺ​។​

 



​អ្នកនាង អែន​ថង បាន​ប្រាប់ថា រវាង​អ្នកនាង និង លោក អេ ធី​ន​ផាន់ មិនសូវ​ចេះ​ប្រើពាក្យ​ផ្អែមល្ហែម​ដាក់គ្នា​ឡើយ ភាគច្រើន​ម្ខាងៗ​ចូលចិត្ត​និយាយ​ឌឺដង​ដាក់គ្នា ដោយ​សង្សារ​របស់​អ្នកនាង​មាន​ជំនាញ​ឌឺ​ធ្វើឱ្យ​អ្នកនាង​រក​ពាក្យពេចន៍​តប​វិញ​មិនទាន់​ឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី អ្នកនាង អែន​ថង ក៏បាន​បង្ហើប​ដែរ​ថា អ្នកនាង​ចូលចិត្ត​នៅពេលដែល​និយាយ​ឌឺដង​ជាមួយ​លោក  អេ ធី​ន​ផាន់​។ សម្រាប់​ទស្សនិកជន​ដែល​គាំទ្រ​អ្នកនាង អែន​ថង សង្ឃឹមថា អ្នកនាង​នឹងមាន​ដំណឹង​ល្អ​ក្នុងពេល​ឆាប់ៗ កុំឱ្យ​រវល់​តែ​ពី​រឿង​ការងារ​ខ្លាំងពេក ទុកឱ្យ​លោក អេ ធី​ន​ផាន់ នៅ​រងចាំ​យូរ​ដល់​ម្លឹ​ង​៕ ខេ​រី​
(​ប្រភព​៖ ញ៊ូ ធី អិ​ល ស៊ី ថៃ​)




Related