សុ​​វត្ថិ​​​ឌី​​ ធា​​​រី​​​កា​​ ច្រៀង​​ភ្លាត់​​ស្នៀត​​ក្នុង​​កម្ម​​វិ​​ធី​​ប្រ​គំ​​ត​ន្រ្តី​ ​(​មាន​វី​ដេ​អូ​)​

Sanofi

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តារាចម្រៀង​វ័យក្មេង សំនៀង​ផ្អែម ដែល​តែងតែ​ខាប​សន្ដំ​យក​នូវ​ដួងចិត្ត ទស្សនិកជន​គឺ ក្មេងស្រី​តូច សុវត្ថិ​ឌី ធា​រី​កា បាន​ចូលរួម​ច្រៀង​នៅក្នុង​កម្មវិធី​តន្ដ្រី​មួយ ដែល​អំឡុងពេល នៃ​ការសម្ដែង ភាពរអាក់រអួល​ខ្លះៗ​បានកើត​ឡើង​ដោយ​មិនបាន​ព្រាងទុក ។​

បទ សង្សារ ២៥០០ ដែលជា​បទ​បែប​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ត្រូវបាន​ធា​រី​កា និង​ដៃគូ​របស់​នាង កញ្ញា ស្រី​ណុន លើក​យកមក​ច្រៀង​ជាមួយគ្នា​សម្រាប់​ការសម្ដែង​នាពេលនោះ ។ នៅពេល​ដល់​វគ្គ ដែល​ធា​រី​កា​ត្រូវ​ច្រៀង​បន្ត​ពី​ស្រី​ណុន ដែលជា​ដៃគូ​នោះ ស្រាប់តែ​ធា​រី​កា​ច្រៀង​មិនឮ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនិកជន​មានការ​ងឿងឆ្ងល់​ជាខ្លាំង ។ ភា្ល​ម​នោះដែរ​អ្វីៗ​ក៏​ប្រែជា​ល្អ​វិញ​ត្រឹម​មួយ​ដង្ហើម បន្ទាប់ពី​សំនៀង​ផ្អែម​របស់ ក្មេងស្រី​តូច​រូបនេះ បាន​បង្ហើរ​ឡើងមក​បំពេ​អារម្មណ៍​អ្នក​ស្ដាប់​វិញ​នោះ ។​​សូមបញ្ជាក់ថា ការរអាក់រអួល​ផ្នែក​សម្លេង​នេះ មិនមែន​មកពី​ធា​រី​កា​ភ្លេច​នូវ​ទំនុកច្រៀង ឬ​ត្រេកអរ​ជ្រុល នោះទេ តែ​បណ្ដាលមកពី​ភាពរអាក់រអួល​ផ្នែក​បច្ចេកទេស​ឧបករណ៍​បំពង​សម្លេង​តែប៉ុណ្ណោះ ខណៈ​អ្វីៗ​ក៏​ប្រែជា​ល្អ​ឡើងវិញ បន្ទាប់ពី​មានការ​សម្រួល​ពី​ក្រុមការងារ​តន្ដ្រី​ភា្ល​មៗ​រួចមក ៕ ខេមរា​

 

Related