​អង្គការ​មនុស្សធម៌​គ្រោង​រៀបចំ​ការប្រណាំង​កង់​ដើម្បី​កុមារ​លើក​ទី​១០​នៅ​ខេត្តសៀមរាប​

​អង្គការ ភូមិ​គោលដៅ​អន្តរជាតិ (Village Focus  International organization) និង អង្គការ ដែនដី​មនុស្ស​ហូ​ឡង់​ប្រចាំ​កម្ពុជា (Terre  Des Hommes Netherland Organization) គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ដើម្បី​កុមារ​លើក​ទី​១០ នា​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ជុំវិញ​តំបន់​អង្គរ ខេត្តសៀមរាប​។​

​ការប្រណាំង​កង់​ដើម្បី​កុមារ​នេះ នឹងត្រូវ​រៀបចំ​ឡើងជា​បី​ប្រភេទ​ផ្សេងៗ​គ្នា ដែល​អ្នកចូលរួម​អាចធ្វើ​ការជ្រើសរើស​បាន​ដូចជា ការប្រណាំង ១៧​គីឡូម៉ែត្រ ៣០​គីឡូម៉ែត្រ និង ១០០​គីឡូម៉ែត្រ​។ ជា​រៀងរាល់ឆ្នាំ កម្មវិធី​ប្រណាំង​កង់​ដើម្បី​កុមារ របស់​យើង​ទទួលបាន​អ្នកចូលរួម​ច្រើនជាង ៧០០​នាក់ ដែល​មកពី ៣៦ ប្រទេស​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​។​

 ថវិកា​ដែល​ប្រមូលបាន​ពី​ព្រឹត្តិការណ៍​ប្រណាំង​កង់​ដើម្បី​កុមារ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​ទៅដល់​អង្គការ​មនុស្សធម៌ ដែល​ធ្វើការ​ទៅលើ​ការពង្រឹង​សមត្ថភាព​កុមារ និង យុវជន នៅក្នុង​ប្រទេស​កម្ពុជា​។

​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍ បាន​អះអាងថា ថវិកា​ដែល​ប្រមូលបាន​នៅក្នុង​ឆ្នាំនេះ នឹងត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ធ្វើការ ការពារ​កុមារ​ពី​ការជួញដូរ និង​កេងប្រវ័ញ្ច ធ្វើការ​ផ្តល់នូវ ការបង្ហាត់​ពី​របៀប​ធ្វើការ និង​ផ្តល់នូវ​ជំនាញ​សម្រាប់​ចិញ្ចឹមជីវិត​ដល់​យុវជន​ដែលមាន​ជីវភាព​ខ្វះខាត ការផ្តល់​នូវ​កន្លែង​ស្នាក់នៅ​ដែលមាន​សុវត្ថិភាព​ដល់​ស្ត្រី និង កុមារ​ដែល​រងគ្រោះ​ពី​ការរំលោភបំពាន ធ្វើការ​ទំនុកបម្រុង​ចំពោះ​កុមារ​ដែលមាន​ឪពុក ម្តាយ​ជាប់​នៅក្នុង​ពន្ធនាគារ ធ្វើការ​ឧបត្ថម្ភ​ទៅកាន់​មជ្ឈមណ្ឌល​ស្ត្រី​មាន​វិបត្តិ​នៅក្នុង​ប្រទេស​កម្ពុជា និង​ធ្វើការ​គាំទ្រ​ទៅលើ​ការស៊ើបអង្កេត​ដើម្បី​ឈានទៅដល់​ការនាំ​ខ្លួន​ឧក្រិដ្ឋជន​ដែល​រំលោភបំពាន​ទៅលើ​កុមារ​ទៅកាន់​តុលាការ​។​
​    ​
​សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ទាំងអស់​អាចធ្វើ​ការចុះឈ្មោះ នៅ ហាង​លក់​កង់ Giant ដែលមាន​ទីតាំងនៅ​ទល់មុខ​វិទ្យាល័យ​បាក់​ទូក​ក្នុង​រាជធានី​ភ្នំពេញ និង​ទីតាំង​មួយចំនួន​នៅ​ខេត្តសៀមរាប ដូចជា ហាង Noir Mart & Coffee ក្រុមហ៊ុន​ទេសចរណ៍ Traveloops ហាង​កង់ Aing Kimsan Bicycle Shop and Rental  និង​តាមរយៈ​គេហទំព័រ​: http://bike4kids.org/join-the-race/ ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​