មធ្យោបាយ​ពន្យារកំណើត​តាម​ប្រតិទិន​

Sanofi

មធ្យោបាយ​ពន្យារកំណើត​តាម​ប្រតិទិន​ជា​វិធី​ពន្យារកំណើត​តាមបែប​ធម្មជាតិ​ដោយ​ផ្តោតលើ​រយៈពេល​នៃ​ការ​មក​រដូវ ហើយ​វិធី​នេះ​អាច​អនុវត្តបាន​ចំពោះ​ស្ត្រី​ដែលមាន​រយៈពេល​មករ​ដូ​វ​ចាប់ ពី ២៦ ថ្ងៃ និង យូរ​បំផុត ៣២ ថ្ងៃ ។​

​ប្រសិនជា​ស្ត្រី​មាន​វដ្ត​រដូវ​យូរ​ជាង ឬ ខ្លី​ជាង ២ ដង ក្នុង​មួយ ឆ្នាំ វិធី​ពន្យារកំណើត​តាម​មធ្យោបាយ​នេះ​នឹង​មិនសូវមាន​ប្រសិទ្ធភាព​ទេ ដូចនេះ​ស្ត្រី​ត្រូវ​ជ្រើសរើស​មធ្យោបាយ​ពន្យារកំណើត​ផ្សេងទៀត​ដែល​ស័ក្តិសម​ជាង​នេះ ។ ដំបូង​ស្ត្រី​ត្រូវ​តាមដាន​វដ្ត​រដូវ ដោយពេល​ធ្លាក់​ឈាមរដូវ​ភ្លាម​ត្រូវ​រាប់​ថា​ជា​ថ្ងៃទី ១ នៃ​រដូវ​ប្រចាំខែ ។

បន្ទាប់មក​ត្រូវ​ចាំ​ថា​ថ្ងៃ​ដែល​មិនអាច​រួម ភេទ​បាន​គឺ​ថ្ងៃទី ៨ រហូតដល់​ថ្ងៃទី ១៩ ដែល​រាប់​បន្ត​ពីថ្ងៃ​ទី ១ នៃ​ការធ្លាក់ ឈាមរដូវ ។ កំលុងពេល ១២ ថ្ងៃនេះ​ជា​ពេលដែល​ស្ត្រី​ងាយ​ប្រឈម​នឹង ការ​មានគភ៌ ប៉ុន្តែ​បើ​ចង់​រួមភេទ​ក្នុងកំលុងពេល​នេះ​អាច​ប្រើ​មធ្យោបាយ​ចាក់ទឹក​ក្រៅ​ពាង ។

មធ្យោបាយ​ជំនួយ​បណ្តោះអាសន្ន​នេះ​ក៏មាន​ការប្រថុយប្រថាន​នឹង​ការ​មានគភ៌​ខ្លាំង​ដែរ ជាពិសេស​ចំពោះ​អ្នក​ដែល​មិនសូវមាន​បទពិសោធ និង ស្មាន​មិនដឹង​ច្បាស់​ថា​ពេលណា​នឹង​បាញ់​ចេញ​ទឹក​ស្ពែ​ម ។ ថ្ងៃ​សុវត្ថិភាព​ដែល​ប្រាកដថា​រួមភេទ​ជាមួយគ្នា​នឹងមិន​មានគភ៌​គឺ​ចាប់ពី ថ្ងៃទី ១ នៃ​ការធ្លាក់​ឈាមរដូវ​រហូត​ដល់​ថ្ងៃទី ៧ និង ចាប់ពី​ថ្ងៃទី ២០ រហូតដល់​មានការ​ធ្លាក់​ឈាមរដូវ​នៃ​ខែ​បន្ទាប់ ។

បើ​ស្ត្រី​ត្រូវ​ការប្រើ​មធ្យោបាយ​ពន្យារកំណើត​ដោយ​មិន​ខ្វល់​ខ្លាច​មានគភ៌​ដោយ​គ្មាន​ព្រាងទុក ស្ត្រី​អាច​ជ្រើសរើស​វិធី​ពន្យារកំណើត​ដោយ​ថ្នាំ​គ្រាប់ ព្រោះ​វា​មិន​ស្មុគស្មាញ និង ងាយស្រួល​ស្វែងរក ៕ ខេ​រី​  ​ ​ ​
​ ​ ​ ​

Related